ព័ត៌មាន
ក្រសួងកសិកម្មបើកកិច្ចប្រជុំជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ដើម្បីពិភាក្សាការចងក្រងសហគមន៍កសិកម្មទំនើប
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រោយចប់កិច្ចប្រជុំនេះថា សមាគមអង្គការស៊ីវិល មានគោលបំណងស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានពន្យល់បកស្រាយ និងលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត