ព័ត៌មាន
សម្ដេចធិបតី៖ ឆ្នាំនេះកម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំនៅខេត្តសៀមរាប
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅខែមេសាឆ្នាំ ២០២៥នេះ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំម្ដងទៀតនៅខេត្តសៀមរាប ដើម្បីទាក់ទាញទេសចរមកទស្សនាកម្សាន្តកម្ពុជា និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ទៅកាន់ពិភពលោក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅឆ្នាំ២០២៤ និងដើមឆ្នាំ ២០២៥នេះស្ថានភាពវិស័យទេសចរណ៍របស់កម្ពុជាមានភាពល្អប្រសើរឡើងថែមទៀត ជាពិសេសកំណើនភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏ដោយសារកត្តាសុខសន្ដិភាពរបស់កម្ពុជាផងដែរទើបកម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនកាលពីឆ្នាំ២០២៤ ដើម្បីទាក់ទាញទេសចរមកទស្សនាកម្ពុជា ហើយបើកម្ពុជាមានសង្គ្រាមមិនមានទេសចរណាមកលេងកម្ពុជាឡើយ។
ដើម្បីជំរុញសក្ដានុពលលើវិស័យទេសចរណ៍នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តថែរក្សា សុខសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជាឱ្យបានល្អប្រសើរតទៅមុខថែមទៀត ជាពិសេសការពារសន្ដិសុខ សុវត្ថិភាពឱ្យខានតែបាននៅតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់លទ្ធភាពដល់ភ្ញៀវទេសចរបានដើរលេងកម្សាន្តប្រកបដោយទំនុកចិត្ត និងក្ដីសប្បាយរីករាយ។ ក្នុងឱកាសនេះសម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំម្ដងទៀតនៅខេត្តសៀមរាបដើម្បីទាក់ទាញទេសចរមកទស្សនាកម្សាន្តកម្ពុជា និងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។ ទន្ទឹមនេះ គឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា៕អត្ថបទ៖វ៉ន ដារ៉ា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប