ព័ត៌មាន
ពលរដ្ឋអរគុណរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្ត និងបញ្ចូលវប្បធម៌ ប្រពៃណីខ្មែរ
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត បានអញ្ជើញមកកម្សាន្តតាមបណ្តោយផ្លូវថ្មើរជើង នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបង្កើតគម្រោងផ្លូវថ្មើរជើង មានបញ្ចូលនូវវប្បធម៌ ប្រពៃណី និងស្តង់ម្ហូបអាហារ នំ និងស្តង់លក់ផលិតផលសិប្បកម្មខ្មែរ។
លោក ចន ប៊ុនវឌ្ឍន៍ ប្រធានការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មានថា ថ្ងៃនេះក្រុមសិល្បករ សិល្បការិនី បានមកចូលរួមសម្តែងនូវទម្រង់សិល្បៈផ្សេងៗ ដូចជា៖ ការប្រគុំតន្រី្តប្រពៃណី និងសម្តែងរបាំប្រពៃណី (របាំនេសាទ និងរបាំច្រូតស្រូវ) ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពទាំងអស់នេះ ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយពីទម្រង់សិល្បៈវប្បធម៌ និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ។
ទន្ទឹមគ្នានោះដែរ លោក ថុន ថៃ និសិ្សតនៃសាកលវិទ្យាល័យភ្នំពេញ កញ្ញា លីន អាជីវករ និងលោក រ៉ាវីដ រស់នៅខេត្តពោធិ៍សាត់ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មកកម្សាន្តនៅផ្លូវថ្មើរជើង ពិតជាមានអារម្មណ៍សប្បាយរីករាយ និងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តយ៉ាងច្រើន។ ជាពិសេសនៅពេលរដ្ឋបាលរាជធានីភ្នំពេញ បានបិទផ្លូវ ដែលធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ពិតជាល្អ ព្រមទាំងបង្កើតព្រឹតិ្តការណ៍កម្សាន្តតាមបែបវប្បធម៌ ប្រពៃណី បានចូលរួមបំផុសឡើងវិញនូវតម្លៃសិល្បៈ វប្បធម៌ ជូនប្រជាជន និងភ្ញៀវទេសចរបរទេស បានស្គាល់។
សូមបញ្ជាក់ផងដែរថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ សម្រាប់សប្តាហ៍នេះ ថ្ងៃទី០៨-០៩ ខែមីនា ឆ្នាំ២០២៥ មានការសម្ដែង របាំប្រពៃណី (របាំនេសាទ របាំច្រូតស្រូវ) របាំបុរាណ(របាំភួងនារី), រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត និងកំប្លែង នាយក្រឹមផងដែរ៕
អត្ថបទ រដ្ឋា












-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ