ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងវត្តសារាវ័ន្តតេជោ
ភ្នំពេញ ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារដែលមានអាយុកាលជាង១០០ឆ្នាំ និងអគារបណ្ណាល័យមួយខ្នង ដែលជាអតីតអគារពុទ្ធិកសិក្សា បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់បាន ព្រមទាំងកសាងនូវទីសេនាសនៈនានា ដើម្បីជាប្រយោជន៍ដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ នារសៀល ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
កម្មវិធីបុណ្យ ៖
ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណ វត្តសសារ៉ានគេជោ សង្កាត់ជ័យជំនះ ទណ្ឌត្ម័នពេញ រាជធានីភ្នំពេញ
វេលាម៉ោង ១៣:៣០ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅឧបដ្ឋានសាលាវត្តសារាវ័នតេជោ
វេលាម៉ោង ១៤:០០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ អធិបតី អញ្ជើញដល់
វេលាម៉ោង ១៤:៣០ រសៀល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ រៀបចំពិធីក្រុងពាលី នមស្សការ សមាទានសីល យាង និងនិមន្ត សម្តេចព្រះរាជាគណៈ ៩ព្រះអង្គ ចម្រើនព្រះបរិត្ត យាងសម្តេចព្រះពោធិវិត្យ កិត្តិបណ្ឌិត ណយ ម្រឹត ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា អាចារ្យដឹកនាំវេរអង្គផ្កាប្រាក់ ព្រះសង្ឃពហូទេវាឆ្លងបុណ្យ ផ្សាយមេត្តាធម៌ ជាកិច្ចបង្ហើយបុណ្យ។
អាស្រ័យហេតុដូចបានទូលប្រគេន និងជម្រាបជូនខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំសូមទួលយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ជិតឆ្ងាយមេត្តាយាង និមន្ត និងអញ្ជើញចូលរួមចាប់កុសលតាមកម្លាំងសទ្ធាជ្រះថ្លា និងអនុមោទនាយកផលានិសង្សរៀងៗខ្លួន។


















-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ