ព័ត៌មាន
ជនល្មើសនៅតែឆ្លៀតឱកាសប្រព្រឹត្តិបទល្មើស ខណៈកម្លាំងកងទ័ពកំពុងបង្ក្រាបខ្លាំងនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ បើទោះបីជាកម្លាំងកងទ័ពនៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បាន និងកំពុងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងយ៉ាងសកម្មទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ក៏ជនល្មើសមួយចំនួនតូច នៅតែឆ្លៀតប្រព្រឹត្តិបទល្មើសនេសាទនៅពេលយប់បានដដែល ហើយកន្លងមកថ្មីៗនេះ កម្លាំងកងទ័ពចាប់បានក្រុមជនល្មើសរុញ«ជន» ដោយម៉ាស៊ីនបាន២ករណីទៀត ហើយក៏មានការលួចហ៊ុសម្រាស់នៅពេលយប់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ បទល្មើសដែលជនល្មើសតែងប្រព្រឹត្តនៅពេលយប់នោះ មានដូចជាការលួចហ៊ុសម្រាស់នៅពេលយប់, ឆក់ក្តៅ និងឆក់ត្រជាក់, ការរុញ«ជន», និងការដាក់របាំងលើសពីច្បាប់កំណត់។ កន្លងមក កម្លាំងកងទ័ព ចាប់បានជាបន្តបន្ទាប់នូវជនល្មើសហ៊ុសម្រាស់ ឆក់ក្តៅ ឆក់ត្រជាក់ និងជនល្មើសរុញ«ជន» និងបានអប់រំណែនាំ រួចប្រគល់ទាំងជនល្មើស និងសម្ភារៈល្មើសអោយទៅជំនាញរដ្ឋបាលជលផលបន្តតាមនីតិវិធី។ ការដាក់បទល្មើសនេសាទ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬរុញយ៉ាំងកាវ ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើសនេសាទដែលបំផ្លាញពូជមច្ឆាជាតិ ដោយមិនគួរលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសទាំងអស់នេះ អោយដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។
លោកឧត្តមសេនីយ៍ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយចូលរួមពន្យល់ណែនាំប្រជានេសាទអោយយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទអោយត្រូវតាមច្បាប់ស្តីពីជលផល កុំអោយពួកគាត់ប្រព្រឹត្តបទល្មើសនេសាទបន្តទៀត ព្រោះប្រមុខរាជរដ្ឋាភិបាល ថែរក្សាធនធានមច្ឆាជាតិអោយគង់វង្ស ដើម្បីបងប្អូនរស់តាមដងទន្លេទាំងអស់គ្នាតែប៉ុណ្ណោះ ៕ កាំង ហុងវាស្នា

















-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ