ព័ត៌មាន
សម្ដេចធិបតី៖ ឱ្យតាមដានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ពលរដ្ឋ កុំឱ្យមានការរើសអើង
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះ។
ក្នុងឱកាសនោះសម្តេចធិបតី បានថ្លែងថា បណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។
សម្តេចធិបតី បន្តថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជានយោបាយដ៏ល្អជួយដល់ស្រ្តីរបស់ និងកម្មការិនីមានផ្ទៃពោះ។
ឆ្លើយតបនឹងសំណួររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, កម្មការិនី ដែលបានជួបជុំជាមួយសម្ដេចធិបតីនាព្រឹកនេះ បានថ្លែងថា ការប្រើប្រាស់ បណ្ណ ប.ស.ស គឺមានភាពងាយស្រួល និងការផ្ដល់សេវាសុខាភិបាល នៅតាមបណ្តាមណ្ឌលសុខភាព មានភាពល្អប្រសើរ បើទោះបីកាន់ បណ្ណ ប.ស.ស ក៏ដោយគឺគ្រូពេទ្យមានភាពរួសរ៉ាយរាក់ មិនមានការរើសអើងដល់ប្រជាពលរដ្ឋឡើយ។
ក្នុងឱកាសនោះដែរសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តគោលនយោបាយអត្ថប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ និងមានកូនរហូតដល់២ឆ្នាំ។ សម្ដេច បានបញ្ជាក់ថា បច្ចុប្បន្នកម្មករនិយោជិតបានទទួលប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៤ ដុល្លារ។ បន្ថែមពីលើនេះ កម្មករ និយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ ដុល្លារ ទៅ ១១ដុល្លារក្នុងមួយខែ, ប្រាក់ឧបត្ថម្ភប្រាក់ចំនួន ៥ ដុល្លារក្នុងមួយខែក្នុងទារកម្នាក់ រហូតដល់អាយុ ៣៦ ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន) ជាដើម៕ អត្ថបទ៖ វ៉ន ដារ៉ា











-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ