ព័ត៌មាន
កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិក្នុងរយៈពេល២ខែ មានទំហំទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៩,៤ ពាន់លាន ដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ ខណៈការនាំចូលមានចំនួនជិត ៥ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ២ ខែ ក្នុងដើមឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានចំនួនប្រមាណ ២០ ប្រទេស និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៩,៤ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។
ចំពោះការនាំចេញទំនិញរបស់កម្ពុជា, ក្នុងរយៈពេល២ខែដើមឆ្នាំនេះ មានទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ បានកើនឡើងប្រមាណ ជិត ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ២១៧ លានដុល្លារ, សហរដ្ឋអាមេរិកជាង ១,៦០០ លានដុល្លារ, វៀតណាម ៦៤៨ លានដុល្លារ, ថៃជាង ១៦០ លានដុល្លារ, ជប៉ុនជាង ៣០០ លានដុល្លារ, អាល្លឺម៉ង់ជាង ១៥៣ លានដុល្លារ, អេស្ប៉ាញ ១៩៣ លានដុល្លារ, កាណាដា ១៩៧ លានដុល្លារ, អង់គ្លេស ១៥៧ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញ មានទំហំទឹកប្រាក់សរុបប្រមាណជិត ៥ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិនមានទឹកប្រាក់ជិត ២,៤ ពាន់លាន ដុល្លារ, វៀតណាមជាង ៧១២ លានដុល្លារ, ថៃ ៥៨៧ លានដុល្លារ, សឹង្ហបុរីជាង ១០០ លានដុល្លារ, ឥណ្ឌូនស៊ី ១៨៦ លានដុល្លារ, តៃវ៉ាន់ ១២៦ លានដុល្លារ, កូរ៉េខាងត្បូង ៨៨ លានដុល្លារ, ម៉ាឡេស៊ីជិត ១៥០ លានដុល្លារ, ហុងកុង ៥១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាន នាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ