ព័ត៌មាន
ប្រជាពលរដ្ឋសប្បាយចិត្ត ខណៈផ្លូវភ្ជាប់ពីឃុំថ្មឥដ្ឋ ទៅឃុំខ្សាច់ស បានបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែងជិត៦គីឡូម៉ែត្រ
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តរីករាយ ខណៈផ្លូវក្រាលគ្រួសក្រហម១ខ្សែ តភ្ជាប់រវាងឃុំថ្មឥដ្ឋ ទៅឃុំខ្សាច់ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកសាងជាផ្លូវកៅស៊ូពីរស្រទាប់ប្រភេទDBST ប្រវែងជិត៦គីឡូម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ គម្រោងផ្លូវក្រោមគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា៖ ផ្លូវដែលបានបើកដំណើរជួសជុលនិងធ្វើការសាងសង់នាពេលនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់ ក្នុងការដឹកជញ្ជូនកសិផលនានាប្រជាពលរដ្ឋ និងការធ្វើដំណើរជាប្រចាំរបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ជាប់ពីភូមិស្នងមុំ ឃុំថ្មឥដ្ឋ ទៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះដើមឡើយជាផ្លូវរទេះតូច និងបានសាងសង់ជាផ្លូវខ្សាច់សរ បន្ទាប់មកបានកសាងគ្រួសក្រហម និងកំពុងជួសជុលសាងសង់ផ្លូវនេះជាផ្លូវកៅស៊ូវិញ ធ្វើអោយប្រជាពលរដ្ឋទាំងអស់ មានចិត្តសប្បាយរីករាយ ព្រោះការធ្វើដំណើរ និងដឹកជញ្ជូនដែលមានផ្លូវល្អ នាំអោយសន្សំសំចៃថវិកាក្នុងគ្រួសារ រួមនិងមិនសូវខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា៖ នេះជាចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ក្នុងក្របខណ្ឌគម្រោងនានាជាច្រើន បានលើកឡើងពីសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅតំបន់ជនបទ។ បច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការសាងសង់ជួសជុលផ្លូវ ស្ទើរគ្រប់ទីកន្លែង ទាំងនៅក្នុងក្រុងទីប្រជុំជន និងនៅជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ តាមរយៈការផ្តល់ក្តីសង្ឃឹម ការកសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់គ្នា ៕ កាំង ហុងវាស្នា








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា