ព័ត៌មាន
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
សេអ៊ូល: រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មកូរ៉េ បង្ហាញពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តគាំទ្រជំរុញ ឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យដែលផ្តល់ នូវតម្លែបន្ថែមខ្ពស់។
ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដល់ គណៈប្រតិភូអមដំណើរ ដែលបានមកបំពេញបេសកកម្មនៅក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់លើសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទាក់ទាញមួយ ប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តថែរ ក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ដែលមានតាំងពីដើមមក ព្រមទាំងបន្តគាំទ្រនិងជំរុញឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិស ដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាព និងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលផ្តល់នូវតម្លែ បន្ថែមខ្ពស់។
ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចអំពីបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគនៅ កម្ពុជា ដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ជាមួយលក្ខខណ្ឌអនុគ្រោះ នៃច្បាប់ ស្តីពីវិនិយោគ ដែលមានលក្ខណៈបើកចំហ បត់បែន និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន ព្រមទាំងបានជម្រាបជូនអំពីការ ប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចូលរួមលើកកម្ពស់សន្តិសុខបច្ចេកវិទ្យានៅក្នុងតំបន់ និងធានាបាននូវបរិយាកាសក្នុងការធ្វើធុរកិច្ចប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយ លើការទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរបានបង្ហាញនូវឆន្ទៈរួមក្នុងការបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជំរុញ កិច្ចសម្របសម្រួលនានាដើម្បីប្រែក្លាយឱកាសធុរកិច្ច ទៅជាគម្រោងវិនិយោគជាក់ស្តែង សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញ ទៅមក រវាងប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា