ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាង៣ពាន់នាក់
ឯកឧត្តម ហ៊ុន ម៉ានី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ចំនួន៣៣៥២នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមកពីតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ចំនួន២២ក្នុងរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ដោយឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សានៃយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងការអានសេចក្តីសម្រេចប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ដោយលោកជំទាវ គឹម សេដ្ឋានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្ត តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលត្រូវប្រកាសចូលជាសមាជិក រួចមក។
ឯកឧត្តម ហ៊ុន ម៉ានី សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា គួបផ្សំជាមួយថ្នាក់ដឹកនាំដទៃទៀត និងក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ប្អូនៗគរុនិសិ្សត និស្សិតទាំងអស់ បានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសការផ្តល់សេចកី្តទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានកំណើតចេញពីចលនាអ្នកស្នេហាជាតិ ងើបឡើងតស៊ូស្វិតស្វាញ ប្រឆាំងនិងពួកអាណានិគមបារាំង ដើម្បីចូលរួមទាមទារឯករាជ្យជាតិ និងបានតស៊ូយ៉ាងសស្រាក់សស្រាំបូជាឈាមស្រស់ សាច់ស្រស់ ក្នុងរបបប្រល័យពូជសាសន៍ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីការកាប់សម្លាប់។ ជាពិសេសក្រោមការអនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចការបង្រួបបង្រួមឯកភាពទឹកដីកម្ពុជាទាំងមូល។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង ស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ សរុបមកគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ តាំងពីបាតដៃទទេ ពីគំនរផេសផង់ រហូតមានការរីកចម្រើនបានដូចសព្វថ្ងៃ ជាពិសេសអ្វីដែលសំខាន់ គឺសន្តិភាព៕ អត្ថបទ រដ្ឋា



















-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS12 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)