ព័ត៌មាន
ផ្លូវ៦០ម៉ែត្រ!! រថយន្តបុកគ្នាពីក្រោយពេញទំហឹង រុញផ្ទប់ទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់៦ផ្ទាំង
ភ្នំពេញ៖ បុរសជាម្ចាស់រថយន្ត BMW បើកបុករថយន្ត Chevrolet ពីក្រោយពេញទំហឹង បណ្តាលឲ្យរុញទៅបុករះរបាំងដែកពុះចែកទ្រូងផ្លូវ ខូចខាតចំនួន០៦ផ្ទាំង លើបណ្តោយផ្លូវ៦០ម៉ែត្រ ដែលអាជ្ញាធរទើបតែដាក់កាលពីថ្មីនេះៗ ។
ហេតុការណ៍នេះដែរ បានកើតឡើងកាល ពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មាន បុរសម្នាក់ បើករថយន្ដស៊េរីទំនើប ម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1996.L.K បានបើករថយន្តក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបស័រដេសលើបណ្តោយផ្លូវ ៦០ម៉ែត្រ ក៏ស្រាប់តែរថយន្ត BMW ទៅបុកពីក្រោយរថយន្ដ Chevrolet ពណកណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-1508 ដែលកំពុងបើកទិសដៅស្របគ្នា បណ្ដាលរថយន្ត Chevrolet ទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវ វិលមួយជុំ ទៅប៉ះរបាំងដែកបាក់ ចំនួន ០៦ផ្ទាំង បង្កការខូចខាតរថយន្តស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ។
សូមបញ្ជាក់ផងដែរកាលពីថ្មីកន្លងទៅនេះ មន្រ្តីសាធារណៈទើបដាក់របាំងដែកនេះ មកដាក់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទើបតែមួយករណីនេះទេ បានបុកបណ្ដាលឲ្តរថយន្តរងការខូចខាត និងរបាំងដែកពុះចែកទ្រូងផ្លូវចំនួន ០៦ផ្ទាំងខូចខាតផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការ វាស់វែងយករថយន្តទាំង ០២ គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ អត្ថបទ ៖ កុម្ភៈ








-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS12 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)