ព័ត៌មាន
កម្ពុជា-ថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង លើវិស័យទេសចរណ៍ សាសនា និងការបណ្តុះបណ្តាលធនធានមនុស្ស
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និង សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី១៥ ខែ មិនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ បានជម្រាបឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ចំនួន៣គឺ ៖
១. ពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសនៅខេត្តឧបុន
២.ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ
៣. គោរពអញ្ជើញឯកឧត្តម រដ្ឋមន្រ្តី ដើម្បីទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ នាពេលវេលាសមស្របណាមួយ ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់លើទំនាក់ទំនងការទូតរវាងប្រទេសជិតខាងភូមិផងរបងតែមួយយ៉ាងជិតស្និត។ ក្នុងនោះដោយផ្អែកតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
ឯកឧត្តម រដ្ឋមន្រ្តី បានឆ្លើយតបផងដែលចំពោះសំណើររបស់ ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ លើការពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសវិស័យសិក្សាអប់រំ ទេសចរណ៍សាសនា នៅខេត្តឧបុន។ ឯកឧត្តម សង្ឃឹមថា សាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងបន្តជម្រុញនៅកិច្ចសហប្រតិបត្តិការ និងផ្តល់នូវអាហារូបករណ៍បន្ថែមទៀតដល់ក្រសួងធម្មការនិងសាសនា ដើម្បីផ្តល់ដល់សមណនិស្សិត និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍សិក្សានៅប្រទេសថៃបន្ត ព្រមទាំងបានបញ្ជាក់ថា និងរកឱកាសល្អណាមួយដើម្បីដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅសាកលវិទ្យាល័យ ដើម្បីស្វែងយល់កាន់តែច្បាប់អំពីបច្ចុប្បន្នភាព របស់ សមណនិស្សិត និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ
ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរដល់ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងសហការីទាំងអស់សូមជួបតែសុខសុវត្ថិភាពទាំងមកនិងត្រលប់ទៅមាតុភូមិវិញ ពិសេសសម្រេចគ្រប់ភារកិច្ចដែលកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS12 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)