ព័ត៌មាន
កម្ពុជា រៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរលើកកម្ពស់វិស័យសិល្បៈកម្ពុជា
ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានសហការគ្នារៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ។ព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅរាត្រីថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥នៅសួនក្បែព្រះរាជដំណាក់ក្រុងសៀមរាប។
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ»បង្ហាញអំពីសិល្បៈអរូបីយ ស្របជាមួយជំនាញ ចំណេះដឹងហត្ថកម្ម ដោយបានសំដែងចេញជាតម្លៃពិតរបស់វប្បធម៌ជាតិ បញ្ចេញជាសោភណភាព នៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ-សិល្បការិនីគ្រប់ៗរូប អំពីអត្ថន័យ សីលធម៌ គុណធម៌ គតិធម៌ និងឧត្តមគតិ ដែលមានលក្ខណៈពិសេស ប្រកបដោយអត្តសញ្ញាណភាពជាតិ សម្រាប់ប្រជាជាតិនីមួយៗយ៉ាងពិតប្រាកដ។
ឯកឧត្ដមបន្ដថា ការសម្តែងសិល្បៈអន្តរជាតិនេះ មានការរួមបញ្ចូលទម្រង់សិល្បៈបុរាណ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណតម្លៃនៃសិល្បៈវប្បធម៌ផ្សារភ្ជាប់ទេសចរណ៍ ដែលបង្កើតបានជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងបានរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងជាកាលានុវត្តភាពសម្រាប់វិស័យទេសចរណ៍ ប្រកបដោយភាពពេញចិត្តដល់ទេសចរគ្រប់រូប។ ជាមួយគ្នានេះ ព្រឹតិ្តការណ៍នេះ ក៏ជាការចូលរួមចំណែកផ្សព្វផ្សាយទីផ្សារទេសចរណ៍ដ៏សំខាន់ និងជាការពាំនាំ ចែករំលែកអំពីវប្បធម៌ អត្តសញ្ញាណ និងការរស់នៅក្នុងតំបន់ទៅកាន់ ទេសចរជាតិ និងអន្តរជាតិ ដែលមិនត្រឹមតែចូលរួមទាក់ទាញភ្ញៀវទេសចរ ប៉ុណ្ណោះទេ ថែមទាំងចូលរួមជំរុញការបង្កើតថ្មី សហគ្រិនភាព និងភាពច្នៃប្រឌិតលើផ្នែកសិល្បៈផងដែរ។
បន្ថែមលើពីនេះ ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជំរុញចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។តាមរយៈព្រឹត្ដិការណ៍នេះ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ដឹងគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរជាយុទ្ធសាស្ត្រសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាប តាមរយៈការដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” នាពេលកន្លងមក។ ជាក់ស្ដែងការសម្តែងគុនសៅលីញ-ល្បុក្កតោនៅអង្គរ បុណ្យទន្លេ ពិព័រណ៌ម្ហូបអាហារកម្ពុជា-ចិន ពិព័រណ៌ទេសចរណ៍កម្ពុជា-ចិន និងព្រឹត្តិការណ៍ Gumball 3000 ជាដើម។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង សំដៅជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជំរុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា៕
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា