ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨១៤នាក់, នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនសិក្ខាកាមរំលឹកនូវឯកសារបណ្តុះបណ្តាលដែលបានសិក្សាកាលពីសប្តាហ៍កន្លងមក ដើម្បីឆ្លុះបញ្ចាំងការយល់ដឹងពីទស្សនៈវិជ្ជា និងបទពិសោធន៍ប្រើប្រាស់ចំណេះដឹងក្នុងការងារប្រចាំថ្ងៃ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើបទបាឋកថាលើប្រធានបទ ”រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា” ដែលមានគោលការណ៍សំខាន់ៗចំនួន២គឺ (១)គោលការណ៍សម័្ពន្ធភាពសកល និង (២)គោលការណ៍អភិវឌ្ឍន៍។ គោលការណ៍សម្ពន្ធ័សកលផ្តោតលើទិដ្ឋភាពនៃការកកើតរបស់រូបធាតុឬបាតុភូតទាំងអស់ដែលសុទ្ធតែមានអន្តរកម្មនឹងគ្នា រីឯគោលការណ៍អភិវឌ្ឍន៍បានសង្កត់ធ្ងន់ទៅលើការប្រែប្រួលមានលក្ខណៈដាច់ខាតមួយ។ ឈរនៅលើទស្សនៈវិចារវិទ្យានេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើកយកបញ្ហាដែលត្រូវដោះស្រាយមកធ្វើការពិនិត្យអោយបានទូលំទូលាយដោយរកឱ្យឃើញនូវបណ្តាញពាក់ពន្ធ័ទាំងអស់ ដើម្បីរិះរកដំណោះស្រាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ប្រធានបទស្តីពី អតិថិជនមកទទួលសេវាពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកចតុមុខ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ រដ្ឋា







-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS11 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)