ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយពីសក្តានុពលកាលានុវត្តភាព វិនិយោគ និងទេសចរណ៍ដល់ធុរកិច្ចក្នុងខេត្តហ៊ឺណាន
កម្ពុជាចូលរួមសន្និសីទផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅប្រទេសចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពី សក្តានុពល និងកាលានុវត្តភាព វិនិយោគ និងទេសចរណ៍នៅកម្ពុជា ដល់សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទ រៀបចំឡើងនៅខេត្តហឺណានប្រទេសចិន ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជារួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលគាំទ្រដល់វិស័យឯកជន, របបវិនិយោគដែលមានភាពទាក់ ទាញ និងអនុគ្រោះ, និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

ក្នុងសន្និសីទនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នៅខេត្តហឺ ណាន នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា និងបានពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់ សហគមន៍ធុរកិច្ចខេត្តហ៊ឺណាន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតផងដែរ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តហ៊ឺណាន មានឯកសារចំនួន២រួមមាន៖ (១) អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាមួយនឹងសាលាគុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង និង មហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអប់រំកាយ ក្រុងចឹងចូវ, និង (២) លិខិតសម្តែងបំណងបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម An Wei លេខាបក្សប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងជំនួបនេះ, ឯកឧត្តមលេខាបក្សប្រចាំក្រុងចឹងចូវ បានថ្លែងនូវសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា និងបានជម្រាបគណៈប្រតិភូ អំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍក្រុងចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌ បុរាណ និងសហសម័យ។ ចំណែកទាក់ទិនការវិនិយោគ ឯកឧត្តមបង្ហាញសុទិដ្ឋិនិយមថា ដំណើរបេសកកម្មនាពេលនេះ នឹងអាចទាក់ ទាញនូវគម្រោងវិនិយោគជាច្រើនពីខេត្តហឺណាន ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមភាគី សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដល់គណៈ ប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគខេត្តហ៊ឺណាន នេះបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច យ៉ាង ឆាប់រហ័សរបស់ក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់ នៅតាមបណ្តោយទន្លេលឿងរបស់ខេត្ត៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា