ព័ត៌មាន
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានសុទិដ្ឋិនិយមចំពោះវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យអប់រំនៅក្នុងប្រទេស កម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ។
លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៩ ខែមីនា នេះ បានដឹកនាំក្រុមគណៈប្រតិភូធនាគារADB ចុះទស្សនកិច្ចនៅវិទ្យាល័យហ៊ុន សែន ចំការដូង ក្នុងខេត្តកែប ដែលជាសាលាមធ្យមសិក្សាធនធានគោលដៅមួយ ក្រោមការគាំទ្ររបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជួបជាមួយនាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីស្វែងយល់ពីផលជះ និងសមិទ្ធផលដែលសម្រេចបានពីការអនុវត្តគម្រោង។
ក្នុងដំណើរទស្សនៈកិច្ច លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ដែលធ្វើឲ្យសាលារៀនមានការអភិវឌ្ឍរីកចម្រើនតាមរយៈការជួយគាំទ្រពី ADB។លើសពីនេះ លោកមានសុទិដ្ឋិនិយមថាវិស័យអប់រំនៅក្នុងប្រទេសកម្ពុជានឹងមានភាពរីកចម្រើនជាបន្តបន្ទាប់។
លោក ឡុង សោភា នាយកវិទ្យាល័យ ហ៊ុន សែនចំការដូង បានឱ្យដឹងថា តាមរយៈជំនួយរបស់ធនាគារ ADB បានជួយពង្រឹងគុណភាពគ្រូបង្រៀន សិស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសំភារៈផ្សេងៗទៀតបំរើដល់ការសិក្សាបែប STEM។ ជាមួយគ្នានេះ សិស្សបានអរគុណដល់ធនាគារ ADB និងដៃគូពាក់ព័ន្ធនានាទៀត ដែលបានជួយ សាលារៀនពួកគេឲ្យមានភាពរីកចម្រើនរីកចម្រើន និងបានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ។
គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ ទទួលបានថវិកាសរុបចំនួន ៥៣,៥លានដុល្លា ក្នុងនោះហិរញ្ញប្បទានជាកម្ចីពីADBចំនួន១៥លានដុល្លា,ហិរញ្ញប្បទានជាជំនួយឥតសំណងពីADBចំនួន៣៥លានដុល្លារ និងវិភាគទានពីរាជរដ្ឋាភិបាលចំនួន៣.៥លានដុល្លារ។ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្កើននូវប្រសិទ្ធភាព នៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS9 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ