ព័ត៌មាន
នគរបាលផែនព្រហ្មទណ្ឌ បង្ហាញមុខជនសង្ស័យ ២១នាក់ករណីឆក់ករណីលួច និងករណីក្មេងទំនើងប្រើអំពើហឹង្សា
នគរបាលផែនព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥ បានធ្វើការបង្ហាញមុខជនសង្ស័យ ២១នាក់ ពាក់ព័ន្ធករណីឆក់ ករណីលួច និងករណីក្មេងទំនើងប្រើអំពើហឹង្សា ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំង
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌនានា ស្រាវជ្រាវបង្រ្កាបជាក់ស្តែ ងរយះពេល ៣ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ 21នាក់ ពាក់ព័ន្ធ 10ករណី ។ ទាំង ១០ករណីនោះ មាន ករណី ឆក់ទូរស័ព្ទ ឃាត់ ៨នាក់ ករណី លួច ឃាត់ ៨នាក់ ករណី ក្មេងទំនើងប្រើហឹង្សា ឃាត់ ៥នាក់ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល
ឃាត់ខ្លួន 2នាក់ ករណីឆក់ទូរស័ព្ទ , ខណ្ឌដូនពេញ 2ករណីឃាត់ 6នាក់ ករណី ឆក់ទូរស័ព្ទ ករណី លួច ម៉ូតូ និងលួចខ្សែភ្លើង ,
ខណ្ឌដង្កោ 2ករណី ឃាត់ 4នាក់ ករណី ឆក់ទូរស័ព្ទ និង ករណី លួចម៉ូតូ , ខណ្ឌបឹងកេងកង ឆក់ 1ករណី ឃាត់ 1នាក់ , ខណ្ឌ 7មករា ករណី លួចខ្សែភ្លើង ឃាត់ 2នាក់ ,
ខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើង
ប្រើអំពើហឹង្សាវាយគ្នានិងកាប់ម៉ូតូ ឃាត់ខ្លួន 4នាក់ , ពោធិសែនជ័យ 2ករណី ឃាត់ 2នាក់ ករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) និងករណីធ្វើអោយខូចខាតចេតនា (គប់កញ្ចក់ឡាន) ។
ចំពោះជនសង្ស័យទាំងអស់ ត្រូវបានផ្នែកជំនាញអង្គភាពនីមួយៗកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី

-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត