ព័ត៌មាន
អនុប្រធានទី២នៃព្រឹទ្ធសភាចាត់ទុក MSME ជាកម្លាំងចលករជួយរុញច្រានកំណើនសេដ្ឋកិច្ចជាតិ
អនុប្រធានទី២នៃព្រឹទ្ធសភា ជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីធនាគារ ដើម្បីជួយបង្កើនលទ្ធភាព ដល់សហគ្រិនវ័យក្មេង ជាពិសេសស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មសហគ្រាសរបស់ពួកគាត់ ព្រោះ MSME គឺជាកម្លាំងចលករជួយរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា លើកឡើងនៅក្នុងពិធីបិទវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃវិស័យ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី ២៥ ខែ មីនា ម្សិលមិញនេះថា ជុំវិញកិច្ចដំណើរក្នុងការអភិវឌ្ឍន៍ប្រទេស កម្ពុជាបានកំពុងបោះ ជំហ៊ានទៅមុខប្រកដោយស្វាហាប់ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវតែពង្រឹង និងត្រូវយកចិត្តទុកដាក់បន្ថែមដូចជា បញ្ហាសុខភាព អប់រំ និង សហគ្រិនភាព ដោយត្រូវធ្វើយ៉ាងណាឱ្យមានការពង្រឹង និងការសម្របសម្រួល ក្នុងចំណោមភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន និងបង្កើនការវិនិយោគលើការលើកកម្ពស់ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ចំណែកពាក់ព័ន្ធសហគ្រិនភាព ក្នុងវិស័យសហគ្រាសមីក្រូ តូច និងមធ្យម ឯកឧត្តមបណ្ឌិត បានចាត់ទុកវិស័យនេះមានសារៈ សំខាន់ណាស់សម្រាប់កម្ពុជា ខណៈដែលប្រទេសនៅលើពិភពលោក ភាគច្រើនគឺរុញការអភិវឌ្ឍន៍វិស័យនេះយ៉ាងខ្លាំង ព្រោះ SMEs ជាវិស័យបង្កើតការងារ និងនវានុវត្តន៍ជាច្រើន។ បញ្ហានេះដែរ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីធនាគារ ដើម្បីជួយបង្កើនលទ្ធភាពដល់សហគ្រិនវ័យក្មេង និងស្ត្រី ក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីចាប់ផ្តើម សហគ្រាសរបស់ពួកគាត់, ការផ្តល់ហិរញ្ញប្បទានដល់ MSME គឺជាកម្លាំងចលករផ្ទាល់រុញច្រាន កំណើនសេដ្ឋកិច្ចជាតិ ។
ចំណែកវិស័យអប់រំវិញ, ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បន្តថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បានកំពុងធ្វើការងារជា ច្រើន ប៉ុន្តែអ្វីដែលត្រូវអភិវឌ្ឍន៍បន្ថែមគឺផ្នែកភាសារ ជាពិសេសភាសារអង់គ្លេស ដែលយើងគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ព្រោះ ភាសារគឺជាផ្នែកមួយដ៏ចាំបាច់ ដើម្បីជំរុញក្នុងការស្រាវជ្រាវ ការទំនាក់ទំនងក្នុងអាជីវកម្ម និងពាណិជ្ជកម្ម ដែលជាការជួយទាក់ទាញការ វិនិយោគពីបរទេស និងធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា