ព័ត៌មាន
សមាគមមកពីហុងកុង ចាប់អារម្មណ៍វិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា
សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក មកពីហុងកុង បានចាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្តាក់ទុនវិនិយោគក្នុង វិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
លោក Ting Sik Wa Thomas ប្រធានសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុង និងតំណាងក្រុមហ៊ុន ជាសមាជិកចំនួន១០ ផ្សេងទៀត ក៏បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការ រងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងនោះបណ្តាសមាជិករបស់សមាគម បានសម្តែងនូវការចាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងថា កម្ពុជាជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន ហើយតាមរយៈនៃជំនួបពិភាក្សានេះ បានផ្តល់នូវព័ត៌មានជាច្រើន ដល់ គណៈប្រតិភូ បានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើនរបស់កម្ពុជា និងបានសំណូមពរដល់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បន្តផ្តល់កិច្ចសហការជាមួយសមាគម ដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុង ក្នុងវិស័យអគ្គិសនី និងអេឡិច ត្រូនិកមកកម្ពុជា។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម ដែលបានរៀបចំកម្មវិធី អញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគរបស់កម្ពុជា។
ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូ អំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពី វិនិយោគ, ផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការលើកទឹកចិត្តវិនិយោគ, សក្តានុពលក្នុងវិស័យ ផលិតកម្មឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក, និងស្ថានភាពបច្ចុប្បន្ន នៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក នៅកម្ពុជា និងបានស្នើដល់សមាគម ធ្វើការពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុង មានសមាជិកចំនួន ២០២ ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាង ឲ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា