ព័ត៌មាន
កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្មបន្ថែមទៀត
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តម ស សុខា និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្តេជ្ញារួមគ្នាខិតខំទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្ម រូមទាំងខិតខំធ្វើយ៉ាងណានាំមកនូវឧត្តមប្រយោជន៍ឃជូនជាតិ និងប្រជាជនប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមទស្សនវិស័យរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅប្រ ទេសឡាវ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា និងភាគីឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។

លោករ៉េន រតនៈបានឲ្យដឹងទៀតថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវបានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងស្នាដៃ ការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ដោយក្នុងនោះរួមមានការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ ទូទៅតាមខ្សែបន្ទាត់ព្រំដែន ក៏ស្ថិតក្នុងចំណោមប្រធានបទនៃជំនួបចង្អៀតនោះដែរ។

លោកបន្តថា ភាគីទាំងពីរ បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ដោយបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការ ចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យា ព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល។

បើតាមអ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនេះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋាភិបាលផងដែរ ដោយក្នុងកិច្ចជំនួបនោះបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិ ការនៃប្រទេសកម្ពុជា ឡាវ និងផលប្រយោជន៍រួមរវាងប្រទេស និងប្រជាជនកម្ពុជា និងឡាវជាដើម៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ