ព័ត៌មាន
អគ្គព្រះរាជអាជ្ញា ស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំងត្រូវគោរពច្បាប់ កុំគោរពបុគ្គលអាចនាំទុក្ខដល់រាស្ត្រ និងខ្លួនឯង
កំពង់ឆ្នាំង៖ ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងនៃអយ្យកាសាលាឧទ្ទរណ៍ភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់ឱ្យបានត្រឹមត្រូវ មិនត្រូវគោរពតែបុគ្គលចោលច្បាប់នាំទុក្ខដល់រាស្ត្រ និងអាចដល់ខ្លួនឯងនោះឡើយ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តម បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត ពន្ធនាគារ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
នាឱកាសនោះឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា រយៈពេល២ឆ្នាំកន្លងមកនេះ ការធ្វើការងារជាមួយនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង គឺនគរបាលយុត្តិធម៌ទាំងអស់ អនុវត្តតាមមាត្រា៨៩នៅក្នុងក្រមនីតិវិធីបានត្រឹមត្រូវប្រមាណ ៩០ភាគរយហើយ។ ឯកឧត្តមសង្ឃឹមថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់នឹងចូលរួមគោរពច្បាប់អោយបានត្រឹមត្រូវ១០០ភាគរយក្នុងពេលខាងមុខដ៏ខ្លី។
ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងបានបញ្ជាក់ថា៖ ក្នុងមាត្រា៨៩នោះ នៅពេលចាប់បានបទល្មើស ឬមានហេតុការណ៍អ្វីកើតឡើង មន្ត្រីនគរបាលយុត្តិធម៌ ត្រូវរាយការណ៍ជាបន្ទាន់មកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កុំអោយពេលចាប់បានបទល្មើស ឬមានហេតុការណ៍ផ្សេងៗកើតឡើងពី៣ទៅ៥ថ្ងៃ ទើបនាំគ្នារាយការណ៍មកអោយព្រះរាជអាជ្ញាទៅវិញនោះទេ។ ក្នុងនាមឯកឧត្តមជាអគ្គព្រះរាជរងនៃអយ្យកាសាលាឧទ្ទរណ៍ភ្នំពេញ ស្នើសុំអោយមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង មេត្តានាំគ្នាគោរពច្បាប់អោយបាន១០០ភាគរយ ទើបមិនមានគ្រោះថ្នាក់ដល់ខ្លួន ពេលចុះធ្វើការងារ។ ឯកឧត្តម បានអោយមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ដែលមិនអស់ចិត្តពីរបបរាយការណ៍ជូនព្រះរាជអាជ្ញា អាចសួរអគ្គព្រះរាជអាជ្ញាបាន «ថាតើព្រះរាជអាជ្ញាអោយរាយការណ៍យោងតាមមាត្រាលេខ៨៩នោះ ត្រឹមត្រូវឬអត់ និងមាត្រាមាត្រាផ្សេងទៀតនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ណនោះដែរឬទេ?»។
ឯកឧត្តមអគ្គព្រះរាជអាជ្ញារង និងក្រុមការងារ បានចុះមកធ្វើអធិការកិច្ចលើភាពយឺតយ៉ាវនៃសំណុំរឿង បញ្ហានីតិវិធី(បច្ចេកទេសអនុវត្ត សំណួរ ចម្លើយ) ការពិនិត្យសំណុំរឿង ការពិនិត្យសៀវភៅ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុមការងារបានអធិការកិច្ចទៅលើពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយពិនិត្យលើសាលក្រម សាលដីការ ការឃុំខ្លួនលើស អ្នកទោសអនីតិជន អ្នកទោសជាស្ត្រីមានកូននៅជាមួយ អ្នកទោសរោគចិត្ត ពិនិត្យសៀវភៅ និងស្ថានភាពអ្នកទោស។ ក្រុមការងារក៏បានដំណើរការអធិការកិច្ចនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើបញ្ហាប្រឈម និងដំណោះស្រាយ ពិនិត្យសៀវភៅ និងពិនិត្យកន្លែងឃាត់ខ្លួនផងដែរ៕ កាំង ហុងវាស្នា
-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់