Connect with us

ព័ត៌មាន

រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង

រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតសំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺ ម៉កសណ្តោង ជំហានដំបូង មានសមត្ថភាពផលិតបានប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង គម្រោងវិនិយោគផលិត សំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត របស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដើម្បី ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។

ជុំវិញកិច្ចដំណើរនៃរោងចក្រនោះវិញ បច្ចុប្បន្ននៅក្នុងជំហានដំបូង ក្រុមហ៊ុនមួយនេះបាននិងកំពុងដំណើរការផលិតសំបកកង់ រថយន្តរួមមាន សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង មានសមត្ថភាពផលិតប្រមាណ ៦២.៥០០ សំបក ក្នុងមួយខែ សម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ទទួលបានគោលការណ៍វិនិយោគ ពីគណៈកម្មាធិការវិនិយោគ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានកំពុងដំណើរការ ផលិតកម្ម ដោយបានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ១០០ កន្លែងផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia