ព័ត៌មាន
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ
ភ្នំពេញ ÷ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីនៅភ្នំពេញ បានប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ ជូនប្រជាពលរដ្ឋហើយ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីចែក បណ្ណសម្គាល់អចលនវត្ថុចុងក្រោយ ចំនួន ២ពាន់ក្បាលដី សិ្ថតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង។
លោក ប្លុង សីហៈ ប្រធានការិយាល័យដែនដីខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅទូទាំងខណ្ឌពោធិ៍សែនជ័យដែលមានសង្កាត់ចំនួន ៧ ស្មើនឹង ៧៥ភូមិ ត្រូវបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ដែលរួមទាំងពេលនេះផងគឺរួចរាល់អស់ហើយ ក្នុងចំណោមម្ចាស់ដីដែលបានចូលរួមជាមួយមន្ត្រីជំនាញ។ ដោយឡែកម្ចាស់ដីមួយចំនួន ដែលមិនបានចូលរួមអំឡុងពេលវាស់វែងកន្លងទៅ ក៏នៅមានសិទ្ធិក្នុងការចុះបញ្ជីបន្ថែមបានដែរ ប៉ុន្តែតម្រូវឱ្យដាក់ពាក្យស្នើសុំ នៅការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដែលមានការបញ្ជាក់ត្រឹមត្រូវ រួមទាំងថ្លៃសេវាចុះបញ្ជីនេះផងដែរ។ ដូន្នេះ លោកអំពាវនាវសូមឱ្យមានការរួសរាន់។
ចំណែកប្រជាពលរដ្ឋភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ដែលបានចូលរួមក្នុងពិធីប្រគល់/ទទួល ប័ណ្ណកម្មសិទ្ធិចុងក្រោយនេះ បានសម្តែងការសប្បាយរីករាយ និងអរគុណជាអនេកដល់ក្រុមការងារ និងអាជ្ញាធរដែនដី ពិសេស អរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សិទ្ធិកាន់កាប់ដីធី្លពេញលេញដល់ពួកគាត់ ព្រោះបណ្ណកម្មសិទ្ធនេះ មានសារសំខាន់ណាស់សម្រាប់ពួកគាត់ ទាំងកាប្រើប្រាស់ និងការកាន់កាប់។
ជាមួយគ្នានេះ លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងការសាទរ ចំពោះការបញ្ចប់ការចុះបញ្ជី និងចែកបណ្ណដីធ្លីក្នុងខណ្ឌនាពេលនេះ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារសំខាន់ និងផលប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់៕
ដោយឡែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងរាជធានី រហូតមកដល់ពេលនេះ គឺបានចំនួនជាង ៤៥ ម៉ឺនក្បាលដីហើយ ក្នុងចំណោមក្បាលដីសរុបប្រមាណ ៥០ម៉ឺនក្បាលដី។ ក្នុងនោះ បានបិទផ្សាយសាធារណៈជាង ៤៣ ម៉ឺនក្បាលដី និងចែកប័ណ្ណបានជាង ២៩ ម៉ឺនក្បាលដី លើសង្កាត់ចំនួន ៩៧ ក្នុងចំណោមសង្កាត់សរុប ១០៥ របស់រាជធានីភ្នំពេញ។ ជារួមនៅក្នុងរាជធានីភ្នំពេញដែលមាន ១៤ខណ្ឌ គឺបានចុះបញ្ជី និងចែកប័ណ្ណបញ្ចប់បានចំនួន ៧ ខណ្ឌហើយ និងកំពុងគ្រោងបញ្ចប់ជាបន្តបន្ទាប់ទៀត ខណៈផែនការដែលត្រូវបញ្ចប់ទាំងស្រុង គឺនៅត្រឹមដំណាច់ឆ្នាំ២០២៥។ ប៉ុន្តែទោះជាយ៉ាងណាលោកថា សម្រាប់ខណ្ឌ៧មករាមិនទាន់អាចបញ្ចប់បានទេ ដោយសារត្រូវរកនីតិវិធីបន្ថែម ខណៈខណ្ឌនេះមានអគារ និងលំនៅឋានជាច្រើន ជាប់សហកម្មសិទ្ធិច្រើននាក់។ ក្រៅពីនេះ ក៏នៅមានក្បាលដីប្រមាណ ១០%ទៀតដែរ ដែលត្រូវចុះបញ្ជីបន្ត ដោយសារកន្លងមក ម្ចាស់ដីមិនបានចូលរួមជាមួយមន្ត្រីជំនាញ។







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា