ព័ត៌មាន
ពលរដ្ឋជាងបួនរយគ្រួសារនៅខណ្ឌឬស្សីកែវទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន
ភ្នំពេញ ៖ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) នៅរសៀលថ្ងៃទី២៧ ខែមីនានេះ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៥ គ្រួសារ មកពីសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាថ្ងៃចុងក្រោយ នៃការចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈអង្គការ( CMDF)។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា អង្គការសម្ព័ន្ធពិភពឥស្លាម នៃប្រទេសអារ៉ាប៊ីសាអូឌីត តែងតែផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសមាគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF) ចំនួនរាប់ពាន់កញ្ចប់ ជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះមានចំនួនជិត ៣ ពាន់កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌន ហើយក៏មានអង្គការឥស្លាមផ្សេងៗទៀតផងដែរ ដូចជាមកពីប្រទេសអាឡឺម៉ង់ តួកគីយេ កាតា និងអង្គការផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាទូទៅក្នុងមួយឆ្នាំៗ សហគមន៍ឥស្លាមកម្ពុជា បានទទួលអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីអង្គការសមាគមផ្សេង ៗ សប្បុរសជនក្នុងស្រុក និងក្រៅស្រុក មានចំនួន មិនតិចជាង ៥ម៉ឺន ទៅ ៧ម៉ឺនកញ្ចប់ គិតជាថវិកាជាង១ លានដុល្លារ សម្រាប់ទូទាំងប្រទេស។
ឯកឧត្តមបានលើកឡើងបន្តថា អំណោយដែលផ្តល់ជូននាពេលនេះមិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន ក្នុងនាមជាបងប្អូនឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកដែរថា ក្រោមដំបូលសុខសន្តិភាពនៃប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋទាំងអស់ មានឱកាសគោរពប្រតិបត្តិសាសនារបស់ខ្លួន អាចប្រកបមុខរបរអាជីវកម្មផ្សេងៗ ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើកិច្ចការនានា ទាំងអស់ ហើយកត្តាសុខសន្តិភាពនេះហើយ បានធ្វើឱ្យអ្នកវិនិយោគបរទេស បានមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា ដែលជាផ្នែកមួយជួយជម្រុញសេដ្ឋកិច្ចជាតិ ឱ្យមានការកើនឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។អត្ថបទ៖ទូច សោភ័ណ












-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន5 days agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ