ព័ត៌មាន
យុវជន៖ ពិព័រណ៍ការងារ និងជំនាញសិក្សា ផ្តល់ភាពងាយស្រួលដល់ដើម្បីស្វែងរកឱកាសការងារស្របតាមតម្រូវការទីផ្សារ
នៅក្នុងពិព័រណ៍ការងារ និងជំនាញសិក្សា ក្រោមប្រធាន និន្នាការទីផ្សារការងារ យុវជន សិស្ស និស្សិតជាច្រើន បានមកស្វែងយល់អំពីព័ត៌មានមួយចំនួនទាក់ទងនឹងឱកាសការងារគ្រប់ប្រភេទជាច្រើនកន្លែង។ ក្នុងនោះ យុវនារី បានលើកឡើងថា ពិព័រណ៍ការងារនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ក្នុងការស្វែងរកឱកាសការងារស្របតាមតម្រូវការទីផ្សារ។
កញ្ញា ស្រេន ចាន់ណេត និស្សិតឆ្នាំទី៣ សិក្សាជំនាញគណនេយ្យ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ការរៀបចំពិព័រណ៌ការងារនានាកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមរបស់វិស័យឯកជន ហើយជាក់ស្តែងតាមរយៈពិព័រណ៍ការងារ និងជំនាញសិក្សានាពេលនេះ បានផ្ដល់ភាពងាយស្រួលដល់យុវជន និសិ្សត ដែលមានបំណងចង់ស្វែងរកការងារ និងមានលក្ខខណៈទូលំទូលាយដល់សិស្ស-និស្សិតដែលទើបបញ្ចប់ការសិក្សា ឬកំពុងសិក្សាឆ្នាំទី១ ទី២ ឬទើបតែចូលរៀនក្តី គឺពិតជាងាយស្រួលក្នុងការជ្រើសរើសជំនាញដែលចង់ធ្វើ។
កញ្ញា ចាន់ណេត បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបានមកចូលរួមពិព័រណ៍នេះ ដែលផ្ដល់ឱកាសឱ្យសិស្ស-និស្សិតដាក់ពាក្យស្វែងរកការងារជាច្រើនកន្លែងស្របតាមជំនាញ និងការពេញចិត្ត។ កញ្ញា ក៏បានអំពាវនាវដល់យុវជនដទៃផ្សេងទៀតប្រសិនបើមានបំណងចង់មានបទពិសោធន៍ការងារពាក់ព័ន្ធទៅនឹងជំនាញដែលខ្លួនពេញចិត្ត អាចមកចូលរួមពិព័រណ៍ការងារនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បាន និងដោយឥតគិតថ្លៃ ព្រោះមានឱកាសការងារជាច្រើនកំពុងរងចាំ។
ទាក់ទិនការរៀបចំពិព័រណ៌ការងារ និងជំនាញសិក្សា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាសន៍ឲ្យដឹងថា មែនទែនទៅសាកលវិទ្យាល័យតែងតែសហការជាមួយនឹងដៃគូ ជាពិសេស ជាគោលនយោបាយ ជាចក្ខុវិស័យ សាកលវិទ្យាល័យ គឺត្រូវការឲ្យនិស្សិតរៀនចប់ មានការងារធ្វើ ហើយអ្នកកំពុងរៀនក៏អាចស្វែងរកការងារបានដែរ បានជាសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា និងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៌ការងារនេះឡើង ក្នុងគោលបំណងដើម្បីនិស្សិតកំពុងរៀន មានឱកាសដើម្បីសិក្សាអំពីចំណូលនៃបច្ចុប្បន្នភាព និងអនាគត ថាតើគាត់ត្រូវសិក្សាអំពីអ្វីខ្លះដើម្បីអាចចាប់យកឱកាសការងារថ្មីៗនៅក្នុងនវានុវត្តនៃសម័យនេះ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលមានបំណងចង់ស្វែងយល់អំពីឱកាសការងារ ក៏ដូចជាអាជីពការងារ គឺអាចអញ្ជើញចូលរួមទស្សនាពិព័រណ៍ការងារ និងជំនាញសិក្សា ក្រោមប្រធាន និន្នាការទីផ្សារការងារ ដោយសេរី ឬសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរការងារ ក៏អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយអ្នកតំណាងក្រុមហ៊ុនធំៗជាច្រើន នៅក្នុងបរិវេណសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) ៕អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់