ព័ត៌មាន
អង្គភាពស៊ីម៉ាក់ និង JICA បិទវគ្គសិក្ខាសាលាលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិ បត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS
(ភ្នំពេញ): ស៊ីម៉ាក់និងចាយកាជប៉ុន ជោគជ័យលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិបត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS បន្ទាប់ពីបើកវគ្គសិក្ខាសាលាអស់រយៈ ពេល ១០ថ្ងៃ ដែលមានការចូលរួមពីភាគីជប៉ុនជាង ១០រូបនិងអ្នកបច្ចេកទេសជំនាញសុីម៉ាក់ចំនួន ៣៥ រូប ។
សិក្ខាសាលានេះបានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ផ្តោតសំខាន់ក្នុងការប្រមូលនូវចំណេះធ្វេីពីអ្នកបច្ចេកទេសជំនាញយូរឆ្នាំ បង្កេីតជាឯកសារប្រតិបត្តិដូចនេះអ្នកបន្តវេនអាច ប្រេីប្រាស់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសជំនាញបន្តទៅមុខទៀត។
ក្នុងពិធីបិទសិក្ខាសាលានេះ លោកស្រី កូម៉ូកៃ អេរី ទី ប្រឹក្សាជាន់ខ្ពស់JICA ប្រចាំទីក្រុងតូក្យូ បានថ្លែងនូវក្តីពេញចិត្តដែលបានសហការជាមួយអង្គភាពCMAC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។ លោកស្រីបន្តថា តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងសកម្មភាពការងារផ្សេងៗរបស់CMAC ដែលពាក់ព័ន្ធទៅនឹងសកម្ម ភាពកំចាត់មីន អង្គភាពCMAC មានចំណេះដឹងនិងចំណេះធ្វើអំពីឧបករណ៍ផ្សេងៗជាច្រើន ។ ចំណេះដឹងនិងចំណេះធ្វើទាំងនេះ មិនត្រឹមតែមានប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពកំចាត់មីនផ្ទាល់របស់CMACប៉ុណ្ណោះទេ ហើយក៏អាចចែករំលែកទៅ កាន់ប្រទេសដែលរងផលប៉ះពាល់ដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០២០មក CMACបានចែករំលែកចំណេះដឹង និងបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីគ្របគ្រង់ និងមន្ត្រីប្រតិបត្តិកាជាង៥០០នាក់ មកពីប្រទេសកូឡុំប៊ី ឡាវ អង់ហ្គោឡា អ៊ីរ៉ាក់ អ៊ុយក្រែន និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតបានទទួលផលប្រយោជន៍ពីកិច្ចសហ ប្រតិបត្តិការអន្តរជាតិរបស់CMAC ។ ដូច្នេះJICA រំពឹងថាអង្គភាពCMAC នឹងបន្តផ្តល់ការគាំទ្រទៅដល់ប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាពេលអនាគត។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់សូមថ្លែងអំណរដល់មន្រ្តី JICA ប្រចាំភ្នំពេញ ក៏ជាដូចទីប្រឹក្សាក៏ដូចជាអ្នកឧទ្ទេសនាមដទៃទៀត ដែលបានចូលរួមផ្តល់ចែករំលែកក្នុងសិក្ខាសាលានេះ។ ឯកឧត្តមក៏សូមក៏កោតសរសើរ និងអរគុណមន្រ្តីCMAC ទាំងអស់ ទាំងថ្នាក់ដឹកនាំនៅទីបញ្ជាការ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក៏ដូច ជាបណ្តាកងឯកភាពកំចាត់មីនទាំងអស់ ជាពិសេសឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ដែលបានដឹកនាំសម្របសម្រួលសិក្ខាសាលាក្នុងរយៈពេល១០ថ្ងៃនេះ ដោយការយកចិត្តទុកដាក់និងដំណើរការដោយរលូន។ តាមរយៈរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ដោយអ្នកចូលរួមបានលើកយកនូវវិធីសាស្រ្តថ្មីៗតាមរយៈការបញ្ចេញមតិយោបល់ ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្លួនដើម្បីរួមគ្នាផ្តល់ធាតុចូលជាបញ្ហាជាចំណុចខ្វះខាត ឬចំណេះធ្វើពាក់ព័ន្ធសម្រាប់យកទៅវិភាគ បែងចែកដោះស្រាយ និងបង្កើតជា «ឯក សារណែនាំប្រតិបត្តិការមួយ» ដែលមានលក្ខណៈសម្បូរបែបនិងល្អប្រសើរជាងមុន។ ហើយសមិទ្ធិផលនៃសិក្ខា សាលានេះ គួរតែត្រូវបានប្រើប្រាស់ដើម្បីបង្កើនសមត្ថ ភាពរួមដល់មន្រ្តីជំនាញរបស់អង្គភាពCMAC ។ ជា មួយគ្នានេះដែរ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះនឹងត្រូវបានអនុវត្តនៅក្នុងប្រតិបត្តិការនៅការដ្ឋានបោសម្អាតមីន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ,ភារម្យ











-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត