ព័ត៌មាន
ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន
ក្រោយពីទទួលមរណភាពកាលពីវេលាម៉ោង២និង២៧នាទី ព្រឹកថ្ងៃសុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ខែ មីនា ឆ្នាំ២០២៥ សព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន ត្រូវជាបងប្រុសទី១របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទាន តាមប្រពៃណី នៅផ្ទះលេខ ១៧ ផ្លូវ ៣៣៥ ភូមិ ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយនៅវេលា ព្រឹកថ្ងសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងទី ២៩ខែមីនាឆ្នាំ២០២៥ដែលជាថ្ងៃទី២នៃការចូលមរណភាពនៃឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ នៃសព បានយាង និងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិតអំ លឹម ហេងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្សណយច្រឹកសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេច ព្រះសង្ឃនាយករងទី២ សម្តេច ព្រះពុទ្ធជ័យមុន្នី ឃឹមសន សម្តេច ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះធម្មលិខិតបណ្ឌិតសៅរ៍ ចន្ទ ថុល និងព្រះរាជាគណៈសរុប៩អង្គ សូត្រមន្ត ប័ង្សុកូល ជាកិច្ច ឧទ្ទិសកុសល ផលបុណ្យជូន វិញ្ញាណក្ខន្ធ សពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុនសាន ដែលទើបធ្វើមរណាកាលក្នុងពេលថ្មីនេះ។
ពីធីនេះ បានដំណើរការ ប្រព្រឹត្តិទៅ តាមគន្លង ប្រពៃណីព្រះពុទ្ធសានា ដោយមានធ្វើនបទនមស្ការ សមាទានសីលតាមសក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យ ព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរម គ្រូនៃយើង ដែលព្រះអង្គ បានត្រាស់ដឹងនូវ អនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសបិសាល បន្សល់ ទុកឱ្យពុទ្ធបរិស័ទគ្រប់រូប គោរពប្រណិបត្តិតាំងពីដើមរៀងមករហូតបច្ចុប្បន្ន។ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គ គឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យ សាងនូវ អំពើល្អ ជាកុសល លះបង់ អំពើបាប សាងនូវកុសលទាន សំរាប់អានាគតជាតិ។
យ៉ាងមិញ ការគោរពប្រតិបត្តិ និងដឹងគុណ ចំពោះ មាតាបិតា ទាំងរូបលោកនៅមានអាយុសង្ខារក្តី ឬមរណកាល ទៅហើយក្តី ដូចដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្អូន ជាកូន និងចៅ ព្រមទាំងក្រុមគ្រសារ បាននិងកំពុងប្រតិបត្តិ ក្នុងវេលានេះ វិញ្ញាណក្ខន្ធអ្នកមានគុណ ពិតជានឹងទទួលបាននូវអានិសង្សយ៉ាងពិតប្រាកដ។ ក្នុងពិធីនេះ ឯកឧត្តម លោកជំទាវ ជាជាបុត្រា បុត្រីនិងក្រុមគ្រួសារនៃសព បានថ្វាយប្រគេនទេយ្យវត្ថុចំពោះ សម្តេចព្រះសង្ឃបិងព្រះរាជា គណៈគ្រប់ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុត្រា បុត្រី និងក្រុមគ្រួសារ សូមលើកថ្វាយ ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមព្រះ អង្គប្រោះព្រំប្រទានសព្ទសាធុការពរជ័យដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕






-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់