ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំងព្រមានអនុវត្តច្បាប់ចំពោះមន្ត្រី ឬសមត្ថកិច្ចណាហ៊ាននៅពីក្រោយ ឬធ្វើជាខ្នងបង្អែកអោយបទល្មើសនេសាទ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានព្រមានសារជាថ្មីទៀតដល់មន្ត្រី ឬសមត្ថកិច្ចណាក៏ដោយដែលនៅពីក្រោយបទល្មើស ធ្វើជាខ្នងបង្អែកបង្កលក្ខណៈអោយជនល្មើសទាំងនោះ ប្រព្រឹត្តបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នឹងត្រូវចាត់វិធានការច្បាប់ភ្លាមដោយមិនលើកលែងឡើយ ប្រសិនបើឯកឧត្តមដឹងច្បាស់ ។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងកិច្ចជួបប្រជុំ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនដល់កម្លាំងកងទ័ព ដែលចុះបង្ក្រាបបទល្មើសនេសាទ តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជារៀងរាល់ថ្ងៃនៅក្នុងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ចាប់ពីថ្ងៃនេះទៅ ប្រសិនបើឯកឧត្តម ទទួលបានព័ត៌មានច្បាស់លាស់ទាក់ទងនឹងមន្ត្រី ឬសមត្ថកិច្ចណា ដែលនៅពីក្រោយបទល្មើស ហើយកំពុងធ្វើជាខ្នងបង្អែកអោយជនល្មើសប្រព្រឹត្តបទល្មើសនេសាទនោះ ឯកឧត្តមនឹងចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនឈ្មោះអ្នកទាំងនោះទៅតុលាការ ដោយមិនលើកលែងអោយឡើយ។ បទល្មើសនេសាទធំៗដូចជា សម្រាស់, របាំងសាច់អួនវែងៗ, របាំងស្បៃមុង, ជន, ឆក់ក្តៅ ឆក់ត្រជាក់, នាម, មងបង្ក្រាប ដែលកំពុងបង្ក្រាបដោយកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងយោធភូមិភាគ៥ កម្លាំងកងទ័ពពិសេស៩១១ កម្លាំងកងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀតនោះ ឃើញថាបង្ក្រាបបានច្រើន តែជនល្មើសមួយចំនួនតូចនៅតែគឃ្លើនមិនខ្លាចច្បាប់ ពេលកម្លាំងកងទ័ពបង្ក្រាបរួច ប៉ុន្មានថ្ងៃក្រោយកើតឡើងវិញ ហើយឯកឧត្តមដឹងព័ត៌មានមួយចំនួនថា មានមន្ត្រីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនតូច បាន និងកំពុងលូកដៃចូលក្នុងកិច្ចការបង្រ្កាបនេះ។
ម្យ៉ាងទៀតអាជ្ញាធរស្រុកឃុំ ត្រូវឆ្លៀតពេលខ្លះជួបជាមួយបងប្អូនប្រជានេសាទលក្ខណៈគ្រួសារដែលកំពុងនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ត្រូវច្បាប់មាន មង, សំណាញ់ និងសន្ទូច រួមនិងបងប្អូននៅតាមភូមិដ្ឋានជាប់ដងទន្លេមួយចំនួន ដើម្បីពន្យល់ណែនាំអោយពួកគាត់កាន់តែយល់អំពីផលប៉ះពាល់ពេលពួកគាត់នេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ស្តីពីជលផល និងប្រាប់ពីទោសទណ្ឌដែលពួកគាត់ត្រូវទទួលក្រោយពេលប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនោះ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក, និងកម្លាំងកងទ័ពទាំងអស់ ដែលបានខិតខំថែរក្សាការពារទន្លេសាប បឹងទន្លេសាប និងរក្សាធនធានធម្មជាតិ និងមច្ឆាជាតិទឹកសាប អោយគង់វង្ស សំរាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់បន្តទៅមុខ៕ កាំង ហុងវាស្នា










-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់