ព័ត៌មាន
តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះការចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព
ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ និងជាថ្ងៃបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន, តំណាងគ្រួសារសព បានផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះរាជគុណ អរព្រះគុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណរបស់គ្រួសារនៃសព។
តាមរយៈសារលិខិតថ្លែងអំណរគុណ តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសរសេរថា ក្នុងនាមក្រុមគ្រួសារសព មូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមគោរពថ្លែងអំណរព្រះរាជគុណ អរព្រះ គុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯក ឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀត ឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យនិងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណ របស់យើងខ្ញុំ នាពេលនេះ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ប្រគេន សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបង ប្អូនជិតឆ្ងាយទាំងអស់ដែលបានចូលរួមតាមរយៈការផ្ញើសាររំលែកទុក្ខក្តី តាមរយៈការចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់នាពេលកន្លងមកក្តី និងការយាង និមន្ត អញ្ជើញមកចូលរួមនៅក្នុងពិធីបញ្ចុះសពតាមប្រពៃណី ព្រះពុទ្ធសាសនានៅទីនេះផងដែរ។
សក្ខីកម្មខាងលើនេះ សបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់រាប់អានដ៏ឧត្តុង្គ ឧត្តម របស់ សម្តេចជាអម្ចាស់ សម្តេច ព្រះរាជគណៈ ព្រះថេពនុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនជិតឆ្ងាយទាំងអស់ចំពោះសព និងក្រុមគ្រួសារយើងខ្ញុំទាំងមូល ដែល ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លាទាំងនេះបានឡើយ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណ ប្រកបដោយក្តីរំភើបឥតឧបមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកទុក្ខ និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចូលរួមក្នុងពិធីបុណ្យសព។ ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះរាជកុសលបវរមហាប្រសើរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុភមង្គល និងវិបុលសុខគ្រប់ប្រការ។
ជាទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមថ្លែងអំណរព្រះរាជគុណ អរព្រះគុណ និងអរគុណ សាជាថ្មីម្តងទៀត និងសូមថ្វាយប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះ សង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនញាតិជិតឆ្ងាយទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន5 days agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ