ព័ត៌មាន
មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ មេសានេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម ដែលស្ថិតនៅខេត្តព្រះសីហនុ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈមូលដ្ឋានសមុទ្ររាម ឬហៅថាកំពង់ផែនេះអាចមានលទ្ធភាពផ្ទុកបាននូវនាវាប្រយុទ្ធខ្នាតធំគ្រប់ប្រភេទ។

បើតាមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រាប់ទូរទស្សន៍ប៊ីធីវីឲ្យដឹងថា មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាមត្រូវបាន បើកការដ្ឋានសាងសង់នូវថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងបច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម វ៉ាង វិន ធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយមកដល់ពេលនេះកំពង់ផែនេះបានសាង សង់រួចរាល់បានមួយរយភាគរយហើយ។

ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា កំពង់ផែសមុទ្ររាមនេះ គឺជា សមិទ្ធ ផលដ៏ធំធេង និងជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ដោយមិនធ្លាប់មានពីមុននោះឡើយ ខណៈកំពង់ផែ នេះអាចផ្ទុកនូវនាវាប្រយុទ្ធខ្នាតធំ និងមធ្យមបានដូចបណ្តាប្រទេសនៅលើសកលលោកយ៉ាងដូច្នេះដែរ។ មួយវិញទៀត កំពង់ផែនេះក៏នឹងអនុញ្ញាតឲ្យមានការសំចតនាវារបស់បណ្តាប្រទេសជាមិត្តរបស់កម្ពុជានៅ លើសកលលោកផងដែរ ដោយអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ការពារជាតិកម្ពុជាជាអ្នកកំណត់។
ឧត្តមនាវីឯកទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយនោះ នាវាចម្បាំងរបស់ជប៉ុន នឹងអនុញ្ញាតឲ្យចូលសំចត់មុនគេ ហើយបន្ទាប់មកនឹងមានការបើកទូលំទូលាយឲ្យនាវាបណ្តាប្រទេសផ្សេងៗចូលសំចតក្រោយពីមានការឯកភាព និងការស្នើសុំរបស់ភាគីជាមិត្តដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជានោះ។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើក ឡើងទៀតថា តាមរយៈការកសាងនូវមជ្ឈមណ្ឌលទំ នើបកម្មសមុទ្ររាមនេះ នឹងធ្វើឱ្យកងទ័ពជើងទឹកកម្ពុជាកាន់តែមានកាលានុវត្តភាពដ៏ល្អសម្រាប់បំពេញបេសកកម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់ទំនងដ៏ស្អិតរមួតជាមួយប្រទេសជាមិត្តប្រកបដោយសាមគ្គីភាព និងផ្លែផ្កាដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងតំបន់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិផងដែរ៕ អត្ថបទបាន ចក់

-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន5 days agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ