ព័ត៌មាន
សង្ក្រាន្តវិទ្យាល័យទ័ពស្រូវ ឃុំបន្ទាយព្រាល បានបង្ហាញពីល្បែងប្រជាប្រិយ និងវប្បធម៌ប្រពៃណីជាតិខ្មែរពីបុរាណ
កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់លើការថែរក្សាវប្បធម៌ប្រពៃណីខ្មែរពីដូនតា និងចង់ផ្សព្វផ្សាយអោយប្រជាជន និងយុវជនខ្មែរជំនាន់ក្រោយបានស្គាល់នោះ ឆ្នាំនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអនុញាតិអោយវិទ្យាល័យទ័ពស្រូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីចំនួន៣ថ្ងៃ ដោយបានបង្ហាញពីល្បែងប្រជាប្រិយ និងចង្វាក់រាំជាប្រពៃណីខ្មែរ អោយប្រជាជន និងយុវជនបានទស្សនាកំសាន្ត។ នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត ច័ន្ទកុសល នាយកវិទ្យាល័យទ័ពស្រូវ អោយដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ។
លោក ម៉េត ច័ន្ទកុសល បានបន្តថា៖ នេះជាលើកទី១ហើយ ដែលវិទ្យាល័យទ័ពស្រូវ បានសហការជាមួយសហគមន៍ សិស្សានុសិស្ស អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះឡើង ដើម្បីអោយប្រជាជន យុវជន សិស្សានុសិស្ស បានចូលរួមសប្បាយរីករាយ និងសាមគ្គីខ្មែរតែ១ ក្រោមម្លប់សុខសន្តិភាព សណ្តាប់ធ្នាប់ល្អនៅក្នុងប្រទេស ដោយសារការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ម្យ៉ាងទៀត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចង់ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរពីបុរាណអោយដល់ប្រជាជន យុវជន និងសិស្សានុសិស្សទាំងអស់បានដឹង អនុវត្តតាម និងថែរក្សាអោយគង់វង្សទៅថ្ងៃមុខ។ ល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទ ដែលប្រជាជន យុវជន សិស្សានុសិស្ស បានលេងក្នុងឱកាសពីធីសង្ក្រាន្តវិទ្យាទ័ពស្រូវនាពេលនេះមាន ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្ត, វាយក្អម, និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ វាជាអត្តសញ្ញាណ ជាមរតកវប្បធម៌ ទំនៀមទំលាប់របស់ជាតិខ្មែរ ដែលមានតាំងសម័យបុរាណកាលមកម្លេះ ដូច្នេះដើម្បីចូលរួមអភិរក្ស និងថែរក្សាវាកុំអោយបាត់បង់ សូមប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន បន្តលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានកោតសសើរខ្ពស់ចំពោះការរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មីនៅវិទ្យាល័យទ័ពស្រូវក្នុងឆ្នាំដំបូងនេះ មានការរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ពិសេសមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំចង្វាក់ខ្មែរ ដែលផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្ស និងប្រជាជនទូទៅ បានចូលរួមលេងកំសាន្តដោយក្ដីសប្បាយរីករាយ និងចូលរួមផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិបានដឹង និងបានស្គាល់ពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងផងដែរ៕ កាំង ហុងវាស្នា






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)