ព័ត៌មាន
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ដឹកនាំ គណៈប្រតិភូនាំយកអំណោយ និងចុះសាកសួសុខទុកកងទព័ទិសទី១ ប្រាសាទព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនកងទព័កងពលធំអន្តរាគមន៍លេខ៣ទិសទី១ ប្រាសាទព្រះវិហារ នៅក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណៃជាតិខ្មែរ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ទិសទី១ ប្រាសាទព្រះវិហារ បានឱ្យដឹងថា ជំនួសមុខឱ្យនាយ នាយទាហានរង និងពលទាហានទាំងអស់ សូមសម្ដែងការអបអរសាទរចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានដឹកនាំគណៈប្រតិភូចុះសាកសួសុខទុក្ខ និងនាំអំណោយយ៉ាងច្រើនយកមកចែកជូនដល់កងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង។
នាឱកាសនេះ ឯកឧត្តម ស្រី ឌឹក បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយយករដ្ឋមន្រ្តី និងបច្ចុប្បន្នក្រោមការដឹងនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កងទ័ពរួមទាំងគ្រួសារកងទ័ពមានជីវភាពរស់នៅល្អប្រសើរ។ ពិសេសជាងនេះ ទៅទៀត ការរីកចំរើនលើហេដ្ឋារចនាសម្ព័ន្ធនានាតាមព្រំដែនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ពិសេសឯកឧត្តម ឱម យិនទៀង ក្នុងនោះមានដូចជា អង្គភាពនានារបស់កងទ័ព មន្ទីរពេទ្យ សាលារៀនផ្លូវស្ពាន ប្រែក្លាយបន្ទាត់ព្រំដែនទៅជាព្រំដែនមានសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមសំដែងការដឹងគុណជានិច្ចចំពោះនាយ នាយទាហានរង និងពលទាហានទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍គោរពបទបញ្ជារបស់ថ្នាក់លើ ឈរជើងការពារបូរណភាពទឹកដីបានល្អប្រសើរ បើគ្មានសមរភូមិមុខ ក៏គ្មានសមរភូមិក្រោយដែរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់នាយទាហាន និងពលទាហាន ។ ជាពិសេសគ្រួសារកងទ័ពឱ្យមានជីវភាពរស់នៅប្រចាំថ្ងៃ កាន់តែល្អប្រសើរថែមមួយកម្រិតទៀតផងដែរ ៕












-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា