ព័ត៌មាន
រថយន្តចំនួន១២គ្រឿងត្រូវបានរដ្ឋបាលខេត្តស្វាយរៀងត្រៀមដឹកពលរដ្ឋនិងកម្មករបន្តឆ្ពោះទៅតាមមូលដ្ឋានស្រុកក្រុងទាំង៨របស់ខេត្ត
ស្វាយរៀង ៖ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថានៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយឥតគិតប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
សូមបញ្ជាក់ថាទីតាំងដែលរថយន្តទាំង១២គ្រឿងត្រៀមដឹកបន្តពលរដ្ឋឆ្ពោះទៅតាមបណ្ដាស្រុកទាំង ៨ របស់ខេត្ត នៅខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរបន្តឆ្ពោះទៅតាមគោលដៅ ហើយគោលដៅសម្រាប់រថយយន្តរត់រួមមាន ក្រុងបាវិត ក្រុងស្វាយរៀង-ប្រសូតិ-ជីកូ-បាវិត-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងដឹកអ្នកដំណើបន្តចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។២, ស្រុកស្វាយទាប ក្រុងស្វាយរៀង-ស្វាយរំពារ-គគីរសោម-ព្រៃតាអី-ជីភូ-ប្រសូតិ-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។៣, ស្រុកចន្ទ្រា ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ-ចន្ទ្រា-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។៤,ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង-ប្រសូតិ-កំពង់រោទិ៍-ក្រុងស្វាយរៀងមានរថយន្តចំនួន០១គ្រឿង ក្រុងស្វាយរៀង-បន្ទាយក្រាំង-កំពង់រោទិ៍-ក្រុងស្វាយរៀងចំនួន០១គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។៥,ស្រុករមាសហែក ក្រុងស្វាយរៀង-កំពង់ចក កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿង ក្រុងស្វាយរៀង-ដូនស-ចន្ត្រី កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
យោងតាមលិខិតរដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់ពលរដ្ឋទាំងអស់ត្រូវរក្សាទ្រព្យសម្បត្តិដែលនាំតាមខ្លួនអោយបានគតមត់ និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើររួមតាម រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ទៅលេងស្រុកកំណើតផងដែរ ។





-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)