ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំង សំដែងការដឹងគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលតែងជួយជាសម្ភារៈ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក
កំពង់ឆ្នាំង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រមាណជិត១០០នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងថា៖ សកម្មភាពមនុស្សធម៌របស់កម្លាំងបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំង បានអនុវត្តពេលកន្លងមក តាមអ្វីដែលជាការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ពអតីតយុវជន ដែលជួបការលំបាកនិងជួបការខ្វះខាត និងការចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនិងគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ក្នុងថ្ងៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បាននាំយកមកនូវសម្ភារៈ មានស៊ីម៉ង់ត៍ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី សម្រាប់បន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាកតាមមូលដ្ឋាន ធ្វើយ៉ាងណាពេលប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានការលំបាក ត្រូវតែមានកម្លាំងកងទ័ពទៅជួយនៅទីនោះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក របស់សម្ដេចអធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបានកើតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានក្នុងបញ្ជាការដ្ឋានតំបន់ប្រកាសសឹករងកំពង់ឆ្នាំងទាំងអស់ ដែលបានសហការ និងបានកសាងនូវសមិទ្ធផល ព្រមទាំងបានចុះជួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ទៅលើគ្រួសារកងទ័ព និងអតីតយុវជននីតិសម្បទាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសបានយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះនានា និងការជួបគ្រោះមហន្តរាយនានារបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។ ក្នុងនាមជាកងកម្លាំងរក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រាល់ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំង ដែលត្រូវរក្សាឲ្យបានជូនប្រជាពលរដ្ឋ ៕ កាំង ហុងវាស្នា











-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា