ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ វិញ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យវត្តគីរីសាគរ ខេត្តកោះកុង
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្តគីរីសាគរ(ហៅវត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ ស្រុកបុទុំសាគរ ខេត្តកោះកុង។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ វិញ បានលើកឡើងអំពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះប្រជាជន និងលើកកម្ពស់នូវព្រះពុទ្ធសាសនាតាមរយៈការសាងសង់នូវសមិទ្ធផលនានានៅក្នុងវត្តអារាម ជាក់ស្តែងដូចការេសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធក្នុងវត្តគីរីសាគរយ៉ាងដូច្នេះ ដែរ។
នាយឧត្តមសេនីយ៍ ទៀ វិញ បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាព និងរីកចំរើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំគ្រប់មធ្យោបាយទាំងអស់ដើម្បីលើកកម្ពស់នូវជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ វិញ ក៏ផ្ដាំផ្ញើរថា ការកសាងឈាបនដ្ឋាន និងសាលាបុណ្យនេះឡើងមិនមែនសំរាប់បុគ្គល់ណាមួយឡើយ គឺសំរាប់ពុបរិស័កជើងវត្ត ទាំងអស់គ្នាប្រើប្រាស់រួមគ្នា និងចេះជួយថែរក្សាអោយបានល្អ ដូចជារបស់ខ្លួនឯង។ ខណៈនោះដែរឯកឧត្ដម និងលោកជំទាវ ក៏បានពាំនាំនូវអំណោយរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចាន់មុន្នី រួមមានខោអាវ ថវិកាចំនួន២០០០០រៀល សំរាប់យាយជីតាជីចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០០០រៀល(ពីរម៉ឺនរៀល) និងខោអាវមួយកំប្លេរផងដែរ៕







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា