ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តក្រសួង។
ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមស្វាគមន៍ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី រួមនិងសហការី ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះភាគីទាំងពីរ បានរំលេចអំពីកិច្ចសហប្រតិបតិ្តការ នាពេលកន្លងមក រវាងប្រទេសកម្ពុជា និងអូស្រ្តាលី។ ដោយរដ្ឋាភិបាលអូស្រ្តាលី ធ្លាប់បានប្រគល់វត្ថុបុរាណមកឲ្យព្រះរាជាណាចក្រកម្ពុជាវិញ ក្នុងនោះភាគីប្រទេសអូស្រ្តាលី ក៏ធ្លាប់បានខ្ចីវត្ថុបុរាណខ្មែរ ទៅដាក់តាំងពិព័រណ៌ក្នុងវិចិត្រសាលជាតិអូស្រ្តាលី នៃទីក្រុង កង់បេរ៉ា (Canberra) បន្ថែមពីនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានកិច្ចសហប្រតិបតិ្តការជាមួយសាកលវិទ្យាល័យហ្វ្លីនដឺ អូស្រ្តាលី ផ្តោតលើការធ្វើកំណាយស្រាវជ្រាវរាជធានី សម័យកណ្តាល និងបុរាណដ្ឋានជុំវិញ នៅខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។ គម្រោងរៀបចំមនី្ទរពិសោធន៍ សម្រាប់ការអភិរក្ស និងជួសជុល វាយណភណ្ឌនៅសារមនី្ទរផងដែរ។ នាពេលអនាគត លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម ដឺរិក យីប (Derek Yip) មានបំណងចង់ឲ្យមានការផ្លាស់ប្តូរបន្ថែមទៀត លើសិល្បករ សិល្បការិនី សិល្បៈទស្សនីយភាព របាំ តន្រី្ត និងគំនូរជាដើម៕
អត្ថបទ រដ្ឋា







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា