ព័ត៌មាន
ប្រធានព្រឹទ្ធសភាកម្ពុជា អរគុណនាយករដ្ឋមន្រ្តីថៃដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅថៃ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងអំណរគុណដល់លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីប្រទេសថៃ ដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលកំពុងធ្វើការ នៅប្រទេសថៃទាំងពេលកន្លងមក និងបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ដែលបានប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាមនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ស្តីពី លទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ។
ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា និងលោកជំទាវនាយករដ្ឋមន្រ្តីថៃ នៅវិមានព្រឹទ្ធសភានោះគឺបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសកម្ពុជា និងថៃតាំងពីដើមរហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ជា ធីរិទ្ធ បាន ឲ្យដឹងទៀតថា ក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់លោក ជំទាវ ផេថងថាន ស៊ីណាវ៉ាត្រនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ខណៈសម្តេចតេជោ បានចាត់ទុកថាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃនោះបាន ចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយមួយវិញទៀតសោធបងប្អូនពលករខ្មែរទាំងនោះក៏បានជួយជំរុញដល់សេដ្ឋកិច្ចប្រទេសថៃផងដែរ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចជំនួបពិភាក្សានោះដែរ សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវនាយករដ្ឋមន្រ្តីថៃ ក៏បានពិភាក្សាចែករំលែកគ្នា និងផ្លាស់ប្តូរយោ បល់គ្នាទាក់ទងនឹងបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាបញ្ហាសង្រ្គាមពាណិជ្ជកម្មពិភពលោកនាពេល បច្ចុប្បន្នផងដែរ៕
អត្ថបទ បាន ចក់






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ