ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ស្នើបណ្តាញសារព័ត៌មានចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ផលិតព័ត៌មានដែលមានមូលដ្ឋានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ជាជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ ជាពិសេសដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្មដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ពីការខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការងារនេះមានសារៈសំខាន់ណាស់ និងអាចសម្រេចបាន តាមរយៈសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ ផលិតព័ត៌មានដែលមានមូលដ្ឋានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ជាជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ មិនមានមូលដ្ឋានច្បាស់លាស់ ឬចាប់មុំព័ត៌មានណាមួយដែលមានលក្ខណៈកេងចំណេញផលប្រយោជន៍អាជីវកម្ម តែប្រាសចាកពីការពិត៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ