ព័ត៌មាន
លោកជំទាវអភិបាលរងខេត្ត អញ្ជើញប្រគល់បណ្ណសសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែជាង២០នាក់
ឧត្តរមានជ័យ៖ សិស្សមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ បានរៀបចំពិធីចែករង្វាន់ដល់ប្អូនៗ សិស្សពូកែថ្នាក់ខេត្ត និងកម្មវិធីសំណេះសំណាលជាមួយនាយកសាលា គ្រូបង្រៀនមានស្នាដៃល្អ ទទួលពានរង្វាន់ថ្នាក់ជាតិ ក្រោមវត្តមាន លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្ត នាថ្ងៃទី២៣មេសាឆ្នាំ២០២៥នេះ។
លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា បេក្ខជន ដែលចូលរួមដាក់ពាក្យប្រឡងចំនួនសរុប ២០០នាក់ ស្រី១២៩នាក់ បានមកប្រឡង ជាក់ស្តែង១៩០នាក់ ស្រី១២១នាក់ ដែលមានកម្រិតថ្នាក់ពីថ្នាក់ទី៦ ទី៩ និងទី១២។ នីតិវិធីនៃការប្រឡង មានរយៈពេល១ព្រឹក វិញ្ញាសាសម្រាប់សិស្សទី៩ និង១២ មាន ៤ សម្រាប់ជ្រើសរើស
(អក្សរសិល្ប៍ ,គណិតវិទ្យា,រូបវិទ្យា,វប្បធម៌ទូទៅ) វិញ្ញាសាសិស្សថ្នាក់ទី៦ (ភាសាខ្មែរ,គណិតវិទ្យា និងចំណេះដឹងទូទៅ) ជាលទ្ធផលទទួលបាន សិស្សជាប់សរុប ២៤នាក់ ស្រី១៧នាក់ ដែលមានចំណាត់ថ្នាក់លេខ១ ដល់៣ តាមមុខវិជ្ជា។
បេក្ខជន ដែលទទួលបានជ័យលាភី ពីលេខ១ដល់៣ ៖
-ថ្នាក់ទី៦ ចំណាត់ថ្នាក់លេខ១ ទទួលបាន ថវិកា៤០០,០០០៛ និងបណ្ណសសើរ
-ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣០០,០០០៛ និងបណ្ណសសើរ
-និងលេខ៣ ថវិកា២០០,០០០៛និងបណ្ណសសើរ
-ថ្នាក់ទី៩ និង១២ ចំណាត់ថ្នាក់លេខ១ ថវិកា៨០០,០០០៛ និងបណ្ណសរសើរ
-ចំណាត់ថ្នាក់លេខ២ ថវិកា៥០០,០០០៛ និងបណ្ណសរសើរ
-និងចំណាត់ថ្នាក់លេខ៣ ថវិកា៣០០,០០០៛ និងបណ្ណសរសើរ។
ក្នុងពិធីនោះដែរលោកជំទាវ មុំ ពុទ្ធីតា ក៏បានផ្តាំផ្ញើនិងផ្តល់អនុសសាសន៍ជូនថ្នាក់នាំបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ នាយកសាលា លោកគ្រូ-អ្នកគ្រូ សូមបន្តការ ខិតខំអនុវត្តការងារតាមតួនាទីភារកិច្ចរៀងខ្លួន ដោយបំប៉ន សមត្ថភាពពង្រឹងគុណវុឌ្ឍជាប្រចាំ “សិក្សាស្រាវជ្រាវរិះរកគ្រប់ វិធីសាស្ត្រ អនុវត្តពង្រឹងតេស្តស្តង់ដាតាមគោលការណ៍ ក្រសួងអប់រំ យុវជន នឹងកីឡា ដែលមានថ្នាក់ជាតិ អន្តរជាតិ បង្រៀនសិស្សឱ្យអស់លទ្ធភាព ពិសេសជួយសិស្សរៀនយឺត ទទួលបានលទ្ធផលស្របតាមកម្រិតថ្នាក់ នឹងជំរុញ លើកទឹកចិត្តសិស្សដែលមានសមត្ថភាព បានចូលរួមរាល់ សកម្មភាពប្រឡងប្រជែងផ្សេងៗ ពង្រឹងការអនុវត្តការងារ គ្រប់គ្រងតាមឋានានុក្រមធ្វើជាគំរូល្អដល់មហាជន គោរព មនសិកាវិជ្ជាជីវៈ អភិវឌ្ឍន៍សាលារៀន អភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព គុណធម៌ ស្របតាមគោលដៅនៃ ការអប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ” មានចំណេះដឹងចំណេះធ្វើ សហការជាមួយ សហគមន៍ និងចេះរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។
គួរបញ្ជាក់ថា ចំពោះបេក្ខជនជ័យលាភីដែលត្រៀមទៅចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ត្រូវបានកំណត់យកតែបេក្ខជន ១វិញ្ញាសា ១នាក់ ទៅចូលរួមនៅរាជធានីភ្នំពេញ សម័យប្រឡងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ខាងមុខ មានបេក្ខជនសរុបចំនួន ៦នាក់ ស្រី៥នាក់។








-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)