ព័ត៌មាន
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤០ខ្នងផ្ទះ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ និងកងកម្លាំងចុះជួយជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋនាពេលនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញទៅដល់កងកម្លាំង និងអាជ្ញាធរក្រុង -ស្រុក និងឃុំ-សង្កាត់ សំដៅធ្វើយ៉ាងណាត្រូវពន្លឿននៃការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ឱ្យបានលឿនដើម្បីឱ្យពួកគាត់បានទីជម្រកសម្រប់ស្នាក់នៅ និងបានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានភ្លៀង ខ្យល់ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗដោយមិនត្រូវពន្យាពេលនោះឡើយ។
ជាមួយគ្នានោះឯកឧត្តម ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិតែងតែកើតមានឡើង ពិសេសករណីខ្យល់កន្ត្រាក់ រន្ទះ បាញ់ ជានិច្ចកាលតែងតែកើតមានជារៀងរាល់ឆ្នាំ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង២និង០០រសៀល មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ក្រុង-ស្រុក ចំនួន២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន១ខ្នង ដើមឈើសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន៥១៨សន្លឹកផងដែរ ៕ ឃិនសារិទ្ធ







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់