ព័ត៌មាន
កីឡាការ៉ាតេ ចេញទៅប្រកួតជើងឯកអាស៊ី ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមកីឡាអាស៊ី នៅជប៉ុន
ប្រតិភូកីឡាការ៉ាតេកម្ពុជា ១២រូប ដឹកនាំដោយឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉តេកម្ពុជា បានចេញទៅចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី២២ (Asian Senior Karate Championships) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។
លោក ហេង ផេង គ្រូបង្វឹកក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមប្រតិភូកីឡាកម្ពុជា ដែលបំពេញបេសកកម្មនេះ ក្រុមពីថ្នាក់ដឹកនាំប្រតិភូ គឺមានគ្រូបង្វឹក គ្រូជំនួយ និងអាជ្ញាកណ្ដាល ដែលត្រូវចូលរួមកាត់សេចក្ដីក្នុងការប្រកួត ព្រមទាំងកីឡាករ-កីឡាការិនី ៦រូប គឺមានកីឡាករ ថេង គឹមឈា, ហូ ហេង, ឆេង ច័ន្ទដារ៉ារតនៈ, កីឡាការិនី ពុទ្ធា ស្រីណុច, ថាត ឆេងហ័ង និងកីឡាការិនី អូន ស្រីដា។
លោកបន្ដថា ព្រឹត្តិការណ៍កម្រិតទ្វីបនេះ មានអត្តពលិកប្រមាណជិត ៤០ប្រទេសចូលរួម ដែលជាវេទិកាមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួត និងបង្ហាញសមត្ថភាព បន្ទាប់ពីការប្រឹងប្រែងហ្វឹកហាត់អស់ពេលកន្លះឆ្នាំកន្លងមក ជាមួយគ្រូបង្វឹកបរទេស ។ លោកចាត់ទុកនេះជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។
ជាមួយគ្នាគ្រូបង្វឹកក្រុមជម្រើសជាតិដដែល ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាជាប្រធានសហព័ន្ធ ដែលតែងគិតគូ និងយកចិត្តទុកដាក់ ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ដើម្បីអភិវឌ្ឍសមត្ថភាពផង និងប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិផង៕ អត្ថបទ លី ឈុនឡា





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦