ព័ត៌មាន
ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គង និងជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗ
ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗនៅកម្ពុជា ដើម្បីលើក កម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកម្មវិធីផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរ ចូលផ្សារទំនើប និងម៉ាត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញផលិតផលខ្មែរនេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ នូវយុទ្ធសាស្រ្តជាច្រើន ដើម្បីជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលខ្មែរ ក្នុងនោះកម្ពុជាក៏មានទិវាជាតិនៃការប្រើប្រាស់ផលិតផល ខ្មែរ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានចេញសារ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលដែលជារបស់ខ្មែរ។ ក្រៅពីនេះកម្ពុជាក៏មាន គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនោះក្រសួងពាណិជ្ជកម្មក៏ជាសមាជិកក្នុងគណៈកម្មាធិការនោះដែរ ដោយ មានកម្មវិធីជាច្រើនបានធ្វើឡើងនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ ក្នុងគោលដៅដើម្បីលើកកម្ពស់ផលិតផលខ្មែរ មានទីផ្សារ និង ក្នុងកិច្ចដំណើរការផលិតជាដើម។

ចំណែកអាជីវករដែលចូលរួមផ្គូផ្គូ្គងអាជីវកម្មនេះ លើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិការណ៍ផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យ ផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត គឺជាការចូលរួមចំណែកដ៏សំខាន់ នៃការលើកកម្ពស់ផលិតផលខ្មែរ ឱ្យមានទីផ្សារលក់ដូរកាន់ តែច្រើន, ការចូលរួមលើកកម្ពស់នេះ មិនត្រឹមជួយដល់អាជីវករ ឬម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយដល់កសិករដែល ជាអ្នកផ្គត់ ផ្គង់វត្ថុធាតិដើម និងជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជុំវិញការលក់ផលិតផលខ្មែរនេះដែរ, លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិផ្សារសមាគមខ្មែរ លើកឡើងឱ្យដឹងថា ផ្សារ សមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើង ដើម្បីគាំទ្រដល់ផលិតផលខ្មែរ និង សហគ្រិនខ្មែរ ដាក់លក់ផលិតផលខ្មែរ។ ជុំវិញកិច្ចការនេះ ចំពោះអាជីវករដែលជួបបញ្ហាលើនីតិវិធី មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ចូលផ្សារទំនើប ឬម៉ាតបាននោះ, អាចទំនាក់ទំនងផ្សារសមាគមខ្មែរ ដើម្បីដាក់លក់ផលិតរកចំណូលជាបណ្តើរៗ ព្រោះផ្សារសមាគម ខ្មែរ ក្រៅពីការលក់ដូរក៏ជួយរកទីផ្សារ ដើម្បីពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្មបន្ថែមផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរ ចូលផ្សារទំនើប និងម៉ាតនេះ មានតំណាងមកពីផ្សារទំនើប និងម៉ាតជាច្រើន បានធ្វើបទបង្ហាញអំពីកិច្ចដំណើរទីផ្សារបច្ចុប្បន្ន ដែលបានកំពុងស្រូបយកផលិតផលខ្មែរជាបន្តបន្ទាប់ ជាពិសេសការ បង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌផ្សេងៗ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាត ដល់អាជីវករ និងម្ចាស់អាជីវកម្ម ក្នុងការរៀបចំ ខ្លួនឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារទាំងនោះ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)