ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីភាពជោគជ័យចំពោះការអប់រំកូនចៅ ហើយផ្តាំកុំឲ្យមានភាពលំអៀង ខណៈមានកូនចៅច្រើន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ពីភាពជោគជ័យចំពោះការអប់រំកូនចៅ តាំង ពីតូចរហូតដល់ធំ ហើយសម្តេចក៏បានផ្តាំផងដែរថា ប្រសិនបើអ្នកណាមានកូន និង ចៅច្រើនសូមកុំមានភាពលំអៀងចំពោះពួកគេឲ្យសោះ គប្បីត្រូវស្រលាញ់ឲ្យបានស្មើៗគ្នា។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ ដោយភ្ជាប់មកជា មួយរូបថតព និងអោបចៅផងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីចៅនៅតូចៗ គឺបែបនេះ ដណ្តើមគ្នាឲ្យតា ព ឬអោបដល់ធំឡើងបានមកត្រឹមក្បែរ។ នៅសល់ចៅទី២១ និង២២គ្រាន់មកជិតនិងថើបលោកតា។ ជីវិតមនុស្សកាន់តែចាស់កាន់តែឯកោ តែនេះជាក្រិត្យក្រមធម្មជាតិដែលជៀសមិនរួច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា« ខ្ញុំអប់រំកូននិងចៅបែបនេះគឺប្រើប្រាស់ភាពជិតស្និតមើលថែពួកគេពីតូចរហូតដល់ធំទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយ។វិន័យខ្ញុំប្រើតែជាមួយកូនតែមិនបានប្រើចំពោះចៅទេ។ប្រសិនមានកូននិងចៅច្រើនសូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយដែលនេះគឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូននិងចៅរបស់ខ្ញុំ»៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦