ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងកងទ័ពចុះជួបប្រជានេសាទ និងបទល្មើសមួយចំនួន រួមនិងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ត្រូវច្បាប់ស្តីពីជលផល ដើម្បីរក្សានូវធនធានជលផល ជីវចំរុះបាតទន្លេ ព្រៃលិចទឹក ដីតំបន់៣ ក៏ដូចជាថែរក្សាបឹងទន្លេសាបអោយល្អទៅថ្ងៃអនាគត។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងបន្តថា៖ យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវពួតដៃគ្នាជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរទន្លេសាប ដើម្បីការពារបឹងទន្លេសាប ជីវចំរុះក្នុងទឹក និងលើទឹក រក្សាធនធានមច្ឆាជាតិ ព្រៃលិចទឹក និងដីតំបន់៣ ដើម្បីអោយបឹងទន្លេសាប និងទន្លេសាប មាននិរន្តរភាពបានយូរអង្វែងតទៅអនាគត។ កុំប្រើប្រាស់ឧបករណ៍ដែលខាងក្រសួង មន្ទីរកសិកម្ម និងរដ្ឋបាលជលផលហាមឃាត់ កាលណាបងប្អូនប្រើប្រាស់ឧបករណ៍ទាំងនោះ នឹងត្រូវជាប់ទោសទណ្ឌ និងមានកំហុសេជាមួយកូនចៅជំនាន់ក្រោយដោយយើងបានចូលរួមបំផ្លាញផលមច្ឆាជាតិ មិនបានជួយថែរក្សានូវបឹង និងទន្លេធម្មជាតិរបស់យើង។ លោកឧត្តមសេនីយ៍ត្រី បានអោយប្រជានេសាទ ជួយផ្តល់ព័ត៌មានទាក់ទងនឹងបទល្មើសនេសាទ ដែលជនសង្ស័យបានប្រព្រឹត្តនៅតាមដងទន្លេសាប ទោះជាបទល្មើសអ្វីក៏ដោយ។
ប្រជានេសាទលក្ខណៈគ្រួសារ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអោយកម្លាំងកងទ័ពចុះមកបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនាពេលនេះ ព្រោះពួកគាត់យល់ថា ក្រោយការបង្ក្រាបបទល្មើសទាំងនោះ ប្រជានេសាទទាំងអស់នឹងអាចនេសាទត្រីបានច្រើនជាងមុន មិនមានអ្នកហាមឃាត់ និងមានជីវភាពល្អប្រសើរជាងពេលមុន។ ពួកគាត់បានស្នើសុំអោយកម្លាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កម្លាំងខ័ណ្ឌរដ្ឋបាលជលផល និងកម្លាំងប្រដាប់អាវុធទាំង៣ បន្តចុះបង្ក្រាបបទល្មើសថែមទៀត និងកុំអនុគ្រោះដល់ជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទអោយសោះ។
នៅរដូវនេះ ជារដូវហ៊ុំសម្រាស់ នៅតាមដងទន្លេគេឃើញមានដើមកំប្លោកជាច្រើនកកកុញពេញទន្លេ កន្លែងខ្លះមិនអាចអោយប្រជានេសាទលក្ខណៈគ្រួសារអាចដាក់មងចងសន្ទូចបានទៀតផង ។ ករណីនេះ ប្រជានេសាទបានសុំថ្នាក់លើ មេត្តាបង្កើនការបង្ក្រាបផង ព្រោះបើដាក់មងចងសន្ទូចពេលកំប្លោកហូរចេញមកនឹងត្រូវដាច់មងសន្ទូចអស់គ្មានសល់៕ កាំង ហុងវាស្នា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦