ព័ត៌មាន
ឯកឧត្តម គីម សុវណ្ណឌី៖ កម្ពុជាកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ ស្តីពីការឆ្លុះបញ្ចាំងការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

ឯកឧត្តម គីម សុវណ្ណឌី បានមានប្រសាសន៍ថា ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើន ឱកាសនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ ក៏ត្រូវបានកើតឡើង និងក្លាយជាទម្រង់ថ្មីមួយ ដែលកំពុងមានការរីករាលដាលនៅលើពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ឯកឧត្ដមបន្តថា ដើម្បីធ្វើទប់ស្កាត់ឲ្យបានទាន់ពេលវេលា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទទួលបានកិច្ចសហការ និងការគាំទ្រថវិកាពីអង្កការភ្លែនអន្តរជាតិ និងអង្កការ TDH ដើម្បីរៀបចំគោលការណ៍ណែនាំ ស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវកិច្ចការពារកុមារ ដែលមានភាពបត់បែន និងមានភាពងាយស្រួលអនុវត្ត និងការទទួលខុសត្រូវលើកិច្ចការពារអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសកុមារ និងយុវជន។

ឯកឧត្ដមមានប្រសាសន៍បន្ថែមថា ផ្អែកលើគោលការណ៍នេះ យើងបានបង្កើតគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe safe) ដោយទទួលបានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការឆាលហ្វាន់អូស្ត្រាលី តាមរយៈអង្គការ ឆាលហ្វាន់ កម្ពុជា ដំនាក់កាលទី១ មានរយៈពេល៣ឆ្នាំ ដោយផ្តោតទៅលើខេត្តគោលដៅចំនួន ៣ផងដែរ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តបាត់ដំបង៕







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦