ព័ត៌មាន
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា
ភ្នំពេញ៖ មនុស្សចំនួន០៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្រោយចុះធ្វើរដ្ឋបាល នៅអាគារបុរីកីឡា។
ការចុះធ្វើរដ្ឋបាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២៥ នេះដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះធ្វើរដ្ឋបាល តំបន់ដែលមានភាពស្មុគស្មាញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ ដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៤នាក់ ធ្វើតេស្តរកសារធាតុញៀន រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចធ្វើការកែប្រែអប់រំបន្ត។
លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាងលោកអភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌតែងបានយកចិត្តទុកដាក់ក្នុងការចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅតំបន់អាគារបុរីកីឡានេះ ព្រោះតំបន់នេះ ជាតំបន់ភូមិសាស្ត្រស្មុគស្មាញ ឧស្សហ៍កើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ និងអំពើអសន្តិសុខមួយចំនួនដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់អាគារមួយនេះ ។
លោកអភិបាលរងបន្តថា បច្ចុប្បន្ន ភាពអាណាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួននៅតំបន់បុរីកីឡា មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងការមានវិធានការរដ្ឋបាលលើបញ្ហានេះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះ រហូតទទួលបានប្រសិទ្ធិភាពខ្ពស់ ដើម្បីជាការធានាបានសន្តិសុខល្អជូនពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡានេះ បានសម្តែងក្តីសប្បាយរីករាយ និងពេញចិត្តបំផុតចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានា ដែលតែងកើតមានឡើងពីជនទំនើង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗ ដែលយកតំបន់អាគារបុរីកីឡា ជាទីកន្លែងសម្រាប់ប្រព្រឹត្តិបទល្មើស ឬប្រើប្រាសគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ៧មករា ចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីលានេះ ។ ហើយការចុះធ្វើរដ្ឋបាលកាលពីពេលកន្លងៗទៅ គឺតែងតែបានប្រមូលក្រុមជនទំនើង ក្មេងញៀនថ្នាំ ជនអាណាថា ឬជនសង្ស័យមួយចំនួនដែលបានប្រព្រឹត្តិបទល្មើសលួច ឆក់ ឬគ្រឿងញៀនជាដើម ដោយបានធ្វើការដកហូតវត្ថុតាងជាច្រើនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្ស ហើយបានប្រើវិធានការអប់រំ រួមជាវិធានការច្បាប់៕ អត្ថបទ៖ កុម្ភៈ






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦