ព័ត៌មាន
តំណាងក្រុមប្រឹក្សារដ្ឋចិន៖ កម្ពុជាកំពុងបោះជំហានដ៏ត្រឹមត្រូវ លើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
តំណាងការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងបោះជំហានដ៏ត្រឹមត្រូវ នូវលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានកំពុងបង្កើតនូវទំនុកចិត្តដល់វិនិយោគិនចិន ធ្វើការ វិនិយោគនៅកម្ពុជា។

លោក Wang Weimin អនុប្រធានការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាចុងសប្តាហ៍កន្លងមក ក្នុងនោះចំពោះ ដំណើរទស្សនកិច្ចរបស់លោក មានគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់ អំពីបច្ចុប្បន្នភាពថ្មី នៃបរិយាកាសវិនិយោគ កម្ពុជា នៅក្នុងបរិបទនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

លោក បានលើកឡើងថា, កម្ពុជា-ចិនគឺជាមិត្តមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងបានកំពុងជំរុញដល់ការរីកលូត លាស់នៃប្រទេសទាំងពីរ ក្នុងនោះសម្រាប់កម្ពុជា បាននិងកំពុងបោះជំហានទៅមុខ ដោយឈរនៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្តែងចេញតាមរយៈការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, កំណើននៃរំហូរវិនិយោគបរទេស និងភាពល្អប្រសើរ នៃជីវភាពរស់នៅរបស់ប្រជាជន។ ស្របគ្នានេះ, លោកក៏បានសម្តែងនូវសេចក្តីពេញចិត្តយ៉ាងខ្លាំង សម្រាប់ការបរិយាយយ៉ាងពិស្តារ អំពីវឌ្ឍនភាពចុងក្រោយ នៃបរិស្ថានធុរកិច្ចនៅកម្ពុជា ហើយលោកបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សហគ្រាសចិន ក្រោមគំនិតផ្តួច ផ្តើមខ្សែក្រវាត់និងផ្លូវ នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅតាមបណ្តោយរបៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាជាក់ជាពុំខាន។

ឯកឧត្តម សួន សុផល បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចចិនផងដែរ ដែលអញ្ជើញមកធ្វើទស្សន កិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ទើបបានបញ្ចប់ប្រកប ដោយផ្លែផ្កាយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីក ចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ជាពិសេសសម្ទុះថ្មីនៃការកសាងសហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ជាក់ស្តែងគម្រោងវិនិយោគផ្ទាល់របស់ចិននៅកម្ពុជា តែង តែឈរនៅលំដាប់លេខរៀងកំពូលជានិច្ច ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ដោយបានវិនិយោគលើមុខសញ្ញាប្រកបដោយពិពិធភាព ហើយឯកឧត្តមមានជំនឿចិត្តថា គម្រោងវិនិយោគរបស់ចិន នឹងនៅតែបន្តឈរនៅលំដាប់កំពូលតទៅអនាគត។
ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់ នូវបរិយាកាសវិនិយោគរបស់ខ្លួន តាមរយៈ ការផ្តល់កិច្ចសម្រួលវិនិយោគឱ្យកាន់តែលឿន និងទាន់ចិត្ត, ការផ្តល់នូវកញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះខ្ពស់ និងការថែទាំ វិនិយោគប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តម អគ្គលេខាធិការរង បានបង្ហាញសុទិដ្ឋិនិយមថា គណៈប្រតិភូនៃការិយាល័ ទីប្រឹក្សា នៃក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នបណ្តុំគំនិតរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជួយពាំនាំព័ត៌មានវិជ្ជមានរបស់កម្ពុជា ជម្រាបជូនថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការសិក្សាសមិទ្ធិលទ្ធភាព ពង្រីកខ្សែច្រវាក់ ផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)