ព័ត៌មាន
«គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ ដើម្បីចូលរួមការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការវាយតម្លៃខ្លួនឯង នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង នាព្រឹកថ្ងៃទី២៨ ខែមេសានេះ។
ពិធីបើកសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ព្រមទាំងអ្នកសម្របសម្រួលពីអង្គការ WHO (ដែលមកពីទីស្នាក់ការកណ្តាល HQ, WPRO, និងការិយាល័យប្រចាំប្រទេស) និង TGA ប្រធាននាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាលពាក់ព័ន្ធ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គណៈឱសថការីកម្ពុជា សមាគមអ្នកផលិតឱសថកម្ពុជា សមាគមអ្នកចែកចាយឱសថកម្ពុជា ព្រមទាំងតំណាងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ចំនួន ៨៤រូប។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីវាយតម្លៃ នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង ជាសូចនាករមួយសម្រាប់វាស់វែង នូវសមត្ថភាពរបស់អង្គភាពពាក់ព័ន្ធ ដែលបំពេញមុខងារទាក់ទងនឹងការងារគ្រប់គ្រងផលិតផលឱសថ និងវ៉ាក់សាំង ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ របស់អង្គការសុខភាពពិភពលោក (Global Benchmarking Tools: GBT) ដើម្បីកំណត់នូវចំណុចខ្វះខាត និងកំណត់ពីគោលនយោបាយ និយ័តកម្ម និងមុខងារដែលត្រូវកែលម្អបន្ថែម សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱសថ និងវ៉ាក់សាំងនៅកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់ ដើម្បីចូលរួមការ អភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង សំដៅជំរុញការអនុវត្តគោលនយោបាយ អាទិភាពទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយផ្តោតលើការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ ស្របតាមសេចក្តីត្រូវការរបស់ប្រជាជនក្នុងការទទួលបាននូវសេវាថែទាំសុខភាព ដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យគ្រប់កម្រិត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់អង្គសិក្ខាសាលា ដើម្បីឱ្យប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងនៅកម្ពុជា អនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ប្រកបដោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖
-ប្រធានអង្គភាព ដែលកំពុងមានភារកិច្ចអនុវត្តនូវការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺ ត្រូវត្រួតនិពិត្យលើការប្រើប្រាស់ឱសថ ចរាចរឱសថ ដែលត្រូវតែមានការទទួលស្គាល់ និងមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នក្នុងការទទួលយកនូវឱសថជំនួយ ដែលមិនមានប្រភពអាចបញ្ជាក់បានត្រឹមត្រូវ។
-ត្រូវមានការគ្រប់គ្រង និងគិតទុកជាមុន នូវឱសថ វ៉ាក់សាំង បរិក្ខារពេទ្យ សម្រាប់ករណីចាំបាច់ ឬបន្ទាន់ ដែលចាំបាច់ត្រូវមានផលិតផលទាំងនេះសម្រាប់ប្រើប្រាស់ករណីបន្ទាន់ៗ។
-អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការចេញវេជ្ជបញ្ជាឱ្យបានសមស្រប និងត្រឹមត្រូវ។ ទន្ទឹមនេះដែរ ចំពោះឱសថការី ផ្តល់ឱសថតាមវេជ្ជបញ្ជា ក៏ចូលរួមត្រូវពិនិត្យនូវវេជ្ជបញ្ជាឱ្យបានម៉ត់ចត់ ដែលត្រូវតាមនិយាមវេជ្ជសាស្ត្រ ក្នុងករណីពិនិត្យឃើញថាវេជ្ជបញ្ជានោះ មិនសមស្រប ត្រូវស្នើសុំការបញ្ជាក់ឡើងវិញពីគ្រូពេទ្យព្យាបាល។
-វិស័យឯកជន ត្រូវសហការចូលរួមក្នុងផលិតកម្មឱសថ ចែកចាយ ការស្តុកទុក ឱ្យស្របតាម និយាមស្តង់ដាសកល។
-បន្តពង្រឹងបន្ថែមនូវការងារចុះធ្វើនិយ័តកម្ម ការងារវាយតម្លៃចុះបញ្ជិកាឱសថ និងវ៉ាក់សាំង។
-ជំរុញការរាយកាណ៍ពីផលរំខានឱសថ និងវ៉ាក់សាំង ពីគ្រប់ដៃគូពាក់ព័ន្ធ។
-ពិនិត្យពីធនធានមនុស្ស ជាពិសេសឱសថការី ដែលមាននាទីសំខាន់ណាស់ក្នុងការចូលរួមផ្តល់សេវាសុខាភិបាលសាធារណៈ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យដៃគូពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ក្នុងប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងនេះ ដើម្បីឈានទៅសម្រេចបានគោលដៅ សម្រាប់ការវាយតម្លៃប្រព័ន្ធនេះ នៅឆ្នាំ២០២៧។
អត្ថបទ រដ្ឋា
















-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦