ព័ត៌មាន
មន្ត្រីចូលនិវត្តន៍អរគុណរដ្ឋាភិបាលដែលបន្តយកចិត្តទុកដាក់ និងដំឡើងប្រាក់របបសន្តិសុខសង្គមជាប្រចាំ
មន្ត្រីចូលនិវត្តន៍ រាប់បញ្ចូលទាំងមន្ត្រីស៊ីវិល ក៏ដូចជា អតីតយុទ្ធជន បង្ហាញនូវក្ដីរីករាយ ដែលរាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ ថែមទាំងបន្តដំឡើងប្រាក់របបសន្តិសុខសង្គមជូនពួកគាត់ជាប្រចាំ។ ជាក់ស្ដែងចាប់ពីខែ មេសា ឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់សោធនជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនទូទាំងប្រទេស។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនគ្រប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ការដំឡើង គឺចំនួនថវិកា ២០ ០០០រៀល សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលចូលនិវត្តន៍មុនឆ្នាំ ២០២៤។ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបានថវិកាប្រចាំខែទាបជាង ៨៤៥ ០០០រៀល នឹងត្រូវដំឡើងឱ្យដល់ ៨៤៥ ០០០រៀល ក្នុងមួយខែ។ ការសម្រេចថ្មីនេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥។
ការសម្រេចថ្មីរបស់រាជរដ្ឋាភិបាលនេះ ផ្ដល់ជាស្នាមញញឹមដល់គ្រប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ពួកគាត់បង្ហាញនូវក្ដីរីករាយ ដោយលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាពេលអតីតកាល ក៏ដូចជារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន តែងមានការយកចិត្តទុកដាក់ ដល់សុខទុក្ខមន្ត្រីចូលនិវត្តន៍ និងដំឡើងប្រាក់របបសន្តិសុខសង្គមជាប្រចាំជូនពួកគាត់ដើម្បីសម្រួលដល់ជីវភាពរស់នៅ។
ជាការសម្រួលដល់ការប្រើប្រាស់ថវិការបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា ក៏ផ្ដល់ការបើកប្រាក់របបសន្តិសុខសង្គម ចំនួនពីរដងក្នុងមួយខែ ដូចមន្ត្រីរាជការដែលកំពុងបំពេញការងារផងដែរ។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ត្រូវទៅបើកសាច់ប្រាក់នៅធនាគារនៅ កាណាឌីយ៉ា រីឯនៅតាមបណ្ដាខេត្តត្រូវទៅបើកសាច់ប្រាក់ ដោយត្រូវភ្ជាប់ជាមួយសៀវភៅគណនី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម៕
ចំពោះនៅតាមបណ្ដាខេត្ត ត្រូវទៅបើកសាច់ប្រាក់នៅធនាគារអេស៊ីលីដា៕ អត្ថបទ៖ គឹម ហុក







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦