ព័ត៌មាន
ពលរដ្ឋ និងអ្នកវិនិយោគសប្បាយចិត្តចំពោះផ្លូវលេខ១៤២ បានស្តារឡើងវិញក្រោមគំនិតផ្តួចផ្តើមឯកឧត្តម ហ៊ុន ម៉ានី
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកវិនិយោគ មានក្តីរីករាយដែលរាជរដ្ឋាភិបាលបានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ អ្នកវិនិយោគថា នៅពេលផ្លូវនេះដាក់ឱ្យប្រើប្រាស់វានឹងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។
ក្រោមតំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជន ដោយសហការជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់ បានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញដោយចាក់បេតុង។ សព្វថ្ងៃ ផ្លូវលេខ១៤២ កំពុងដំណើរការសាងសង់ឡើងវិញ។
ប្រជាពលរដ្ឋ រស់នៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សប្បាយរីករាយដែលរាជរដ្ឋាភិបាលធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ជាពិសេស សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន។ ចំណែក លោកមេឃុំតាំងស្យា បានឱ្យដឹងថា នៅពេលផ្លូវនេះជួសជុលរួចរាល់ និងដាក់ឱ្យប្រើប្រាស់នឹងផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋឃុំនេះប្រមាណ ១១, ៨៧៨នាក់ អាស្រ័យផលពីផ្លូវនេះ ដែលពួកគេភាគច្រើនជាប្រជាកសិករ។
ដោយឡែក លោកស្រី លាវ សៀវលីង អ្នកគ្រប់គ្រងទូទៅតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង រំលឹងថា កាលពីផ្លូវលេខ១៤២នេះ មិនទាន់ធ្វើការជួសជុលគឺបានក្លាយជាឧបសគ្គមួយធំសម្រាប់ក្រុមហ៊ុនក្នុងការកៀរគរវិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង។ ទោះបីយ៉ាងណា ក្រោយពីខិតខំស្វែងរកដំណោះស្រាយអស់រយៈពេលជាង២ឆ្នាំ ជាលទ្ធផលនៅដើមឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារមកទស្សនកិច្ចផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីពន្លឿនការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័សតាមផែនការកំណត់។ លោកស្រីតំណាងឱ្យក្រុមហ៊ុន និងអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង សូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ក្នុងការស្តារផ្លូវនេះឡើងវិញទាន់ពេលវេលា។
សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ១៤២ មានប្រវែង ១២.៣៩០ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ ដល់ភូមិក្រាំងធំ ដែលត្រូវបានជួសជុលស្ថាបនាជាផ្លូវបេតុង កម្រាស់ ០.២៣ម៉ែត្រ និងប្រវែង ៣.២៣២ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវ ប្រវែង ១ម៉ែត្រ។ ទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការរឹតបណ្តឹងទប់ស្កាត់លើរថយន្តដឹកលើសទម្ងន់បើកបរលើកំណាត់ផ្លូវលេខ១៤២ ឱ្យបានតឹងរឹងនៅពេលស្ថាបនារួច ដើម្បីធានាដល់ប្រើប្រាស់ បានយូរអង្វែង៕ អត្ថបទ៖ ធូ វិរៈ











-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ